ក្រុមហ៊ុនអាមេរិក១ ប្រកាសគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រុហ៊ុន Visa របស់សហរដ្ឋអាមេរិក បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយផលិតភាពដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Lisa Sargent នាយកប្រចាំប្រទេសសម្រាប់ Visa នៅកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី Sargent បានជម្រាបជូនអំពីកិច្ចសហការដែល Visa មានជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លើគំនិតផ្តួចផ្តើម Bakong Tourists App ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការគាំទ្រសហគ្រិនស្ត្រី។

លោកស្រីបានបញ្ជាក់ថា៖ “Visa មានបំណងរួមចំណែកបង្កើតផលវិជ្ជមានជ្រាលជ្រៅនៅកម្ពុជា និងចង់សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។”

ទន្ទឹមនឹងនេះដែរ លោកស្រី បានផ្តោតសំខាន់លើលទ្ធភាពរបស់ Visa ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈគំនិតផ្តួចផ្តើមលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការវិភាគទិន្នន័យសម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ Visa ពិចារណាសហការជាមួយគ្រឹះស្ថានធនាគារ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម “ចំណាត់ថ្នាក់ឥណទាន” សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​លើកឡើងថា​៖ “​គោលដៅ​គឺ​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​ជួយ​ពួកគេ​កុំ​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​កម្ចី​ក្រៅផ្លូវការ​។”

ភាពជាដៃគូនេះតំណាងឱ្យការបោះជំហានទៅមុខប្រកបដោយជោគជ័យក្នុងការពង្រឹងក្របខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសសម្រាប់អ្នកដែលកំពុងប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ ក្រុមហ៊ុន Visa ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]