ក្រុមហ៊ុនឯកជន ២ ចុះMoU នាំចូលមនុស្សយន្តមកកម្ពុជា សម្រាប់បម្រើឱ្យវិស័យ…

ក្រុមហ៊ុនក្នុងស្រុក AZ Group បានចុះ​MoU ជាមួយក្រុមហ៊ុនថៃ  TKK Corporation ដើម្បីនាំចូលមនុស្សយន្ត ឬ Robot ដែលអាចដើរដោយស្វ័យប្រវត្តិសម្រាប់មកបម្រើក្នុងវិស័យផ្សេងៗ ដែលវិស័យសំណង់ និងអចលនទ្រព្យក៏ស្ថិតក្នុងគោលដៅរបស់ក្រុមហ៊ុនទាំង ២ នេះ ដែរ។

MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ តុលា​ កន្លងមក រវាងតំណាងក្រុមហ៊ុន AZ Group និង ក្រុមហ៊ុន TKK Corp។

ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បាន​ឱ្យដឹងថា  MoU នេះ នឹងផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា។ មនុស្សយន្តដែល​នាំ​ចូលនឹង​អាច​ប្រើ​បាន​ក្នុង​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម និង​សេវាកម្ម​គ្រប់​ប្រភេទ​។

គួរបញ្ជាក់ថា AZ Group ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​នាំ​ចូល​បច្ចេកវិទ្យា​ថ្មី​នេះ ចូលមក​ទីផ្សារ​កម្ពុជា។

មនុស្សយន្តទាំងនេះ នឹងជួយសម្រួលដល់វិស័យជាច្រើន ទាំងឧស្សាហកម្ម និងសេវាកម្ម ដូចជាទទួលភ្ញៀវនៅសណ្ឋាគារ ខុនដូ ឬភោជនីយដ្ឋាន  តំឡើងគ្រោងសំណង់ខ្នាតតូចផ្នែកខាងក្នុងអគារ និង ប្រើប្រាស់ដឹកជញ្ជូនសម្ភារក្នុងរោងចក្រ ជាដើម។

អគ្គនាយកក្រុមហ៊ុនអចលទនទ្រព្យក្នុងស្រុក LSCG លោក លី សុខឆាយ បានបន្ថែមថា ការត្រៀមនាំចូលមនុស្សយន្តនេះ នឹងជួយដល់វិស័យអចលនទ្រព្យមួយកម្រិតធំ ខណៈគាត់ក៏បានសម្ដែងការអបអរចំពោះបច្ចេកវិទ្យាថ្មីនេះជាខ្លាំងផងដែរ។

លោកចាត់ទុកថា មនុស្សយន្ត នេះគឺជាការធ្វើទំនើបកម្មធំំមួយក្នុងវិស័យអចលនទ្រព្យ ផលិតកម្ម​ឧស្សាហកម្ម និង​សេវាកម្ម​គ្រប់​ប្រភេទ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]