ក្រុមហ៊ុន Aecom ទទួលបានការគ្រប់គ្រងប្រព័ន្ធលើខ្សែផ្លូវរថភ្លើងម៉ាឡេស៊ី

ក្រុមហ៊ុនវិស្វកម្មអាមេរិក Aecom ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ឲ្យត្រួតពិនិត្យមើលការដ្ឋានសាងសង់គម្រោងផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១៣ប៊ីលានដុល្លារនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន Aecom បានលើកឡើងថា ក្រុមហ៊ុននឹងមើលលើស្ថានីយរថភ្លើង ស្ពានផ្លូវដែក ផ្លូវដែករូងក្រោមដី និងឃ្លាំងទាំងអស់របស់គម្រោងដែលទាក់ទងនឹងការសាងសង់ខ្សែរថភ្លើងស្តង់ដារដើរដោយអគ្គិសនីនេះ ពីកំពង់ផែ Port Klang នៅភាគអាគ្នេយ៍នៃឧបទ្វីបម៉ាឡេស៊ីកាត់តាមទីក្រុងគូឡាឡាំពួរទៅក្រុង Pengkalan Kubor នៅព្រំដែនភាគឦសានជាប់ប្រទេសថៃ។

គម្រោងផ្លូវដែក ECRL គឺជាផ្នែកមួយនៃផែនការដឹកជញ្ជូនថ្នាក់ជាតិរបស់ម៉ាឡេស៊ី។ ការសាងសង់បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នៅពេលបញ្ចប់ការសាងសង់ ខ្សែផ្លូវរថភ្លើងនេះនឹងភ្ជាប់ទីក្រុងសំខាន់ៗនៅឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ីទៅនឹងបណ្តាញផ្លូវដែកសំខាន់ៗរបស់ប្រទេស។

ខ្សែផ្លូវរថភ្លើងប្រវែង ៦៨៨គីឡូម៉ែត្រនេះត្រូវបានគេរំពឹងថានឹងដឹកអ្នកដំណើរ ៥.៤លាននាក់នៅឆ្នាំ២០៣០។ រថភ្លើងនឹងមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]