ក្រុមហ៊ុន Bentley បើកឱ្យនិស្សិតប្រើកម្មវិធីវិស្វកម្មឌីជីថលដោយឥតគិតថ្លៃ

ក្រុមហ៊ុន Bentley Systems កំពុងផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យចូលប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថលដែលបាន និងកំពុងប្រើក្នុងគម្រោងធំៗពិតៗជុំវិញពិភពលោក ដោយឥតគិតថ្លៃ។

គម្រោងលើកកម្ពស់ចំណេះដឹងនិស្សិតថ្មីនេះ ត្រូវបានបង្កើតឡើងដោយសារតែក្រុមហ៊ុនបានព្យាករថាវិស្វករជំនាន់ថ្មី ពិសេស Gen Z កំពុងក្លាយជាកម្លាំងចលករយ៉ាងរឹងមាំ និងសំខាន់បំផុត ក្នុងការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃ និងមានភាពធន់ជាងមុន។

វិស្វករជំនាន់ថ្មី ពិសេស Gen Z  គឺខុសពីជំនាន់មុនៗ ពួកគេធំធាត់មកជាមួយបច្ចេកវិទ្យាឌីជីថលស្រាប់ ដែលធ្វើឱ្យពួកងាយយល់ និងចេះប្រើកម្មវិធីវិស្វកម្មឌីជីថលបានដោយងាយ។

គម្រោងនេះនឹងផ្ដល់ឱកាសឱ្យអ្នកចូលរួមឱ្យបានប្រើបច្ចេកវិទ្យានានាពិសេស AI និង Digital Twin។ តាមរយៈការប្រើប្រាស់កម្មវិធីដូចជា MicroStation និង OpenRoads ដោយមានគម្រោងពិតៗជាក់ស្ដែងៗជាគំរូ និងករណី ពួកគេនឹងមានបទពិសោធដូចបានចូលធ្វើការងារពិតៗដូច្នោះដែរ ដែលជាឱកាសល្អនៅពេលដែលពួកគេចូលធ្វើការនៅពេលអនាគត។

លើសពីនេះ Bentley Systems ក៏កំពុងសហការជាមួយសាកលវិទ្យាល័យរដ្ឋ Louisiana (LSU) ក្នុងការដាក់ឱ្យដំណើរការនូវវិញ្ញាបនបត្ររចនា និងផលិតកម្ម Digital Twin ដំបូងគេបង្អស់នៅអាមេរិកផងដែរ។

កម្មវិធីសិក្សានេះត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ វាបណ្តុះបណ្តាលសិស្ស និងអ្នកជំនាញលើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការថែទាំបែបព្យាករណ៍ និងយុទ្ធសាស្ត្រពហុជំនាញ។

នៅពេលដែលអ្នកដឹកនាំវ័យក្មេងទាំងនេះឈានជើងចូលក្នុងកម្លាំងពលកម្ម ពួកគេមិនត្រឹមតែចូលរួមក្នុងអាជីពមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងចូលរួមក្នុងចលនាមួយដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង និងមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយៗទៀត។

Know a future infrastructure leader? Share Bentley’s free student software access to help them build job-ready skills today ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប […]