ក្រុមហ៊ុន Bosch ដាក់បញ្ចេញនូវបច្ចេកវិទ្យា Smart Home Hi-tech របស់ខ្លួន

ក្រុមហ៊ុន Robert Bosch នឹងបង្ហាញនូវអ្វីដែលជា Smart Home ដោយផ្អែកលើបច្ចេកវិទ្យារបស់ខ្លួនបន្ទាប់ពីការស្ទាបស្ទង់ពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅចំពោះគំនិតលើ Smart Home នៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ០៩ ខែធ្នូ។

ការស្ទង់មតិដែលធ្វើឡើងពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ តាមរយៈអ្នកឆ្លើយតាម Twitter ជិត ៧ពាន់នាក់ មកពីប្រទេសអូទ្រីស អាឡឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស និងអាមេរិក ក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកបានរកឃើញថា ” ផ្ទះដែលមានការតភ្ជាប់ដ៏ឆ្លាតវៃ” អាចធ្វើកិច្ចការបានច្រើនជាងអ្វីដែលអ្នកឆ្លើយភាគច្រើនគិតថាអាចធ្វើបាន។

ការរកឃើញបានឲ្យដឹងថាជនជាតិអង់គ្លេស និងអាមេរិកចង់គ្រប់គ្រងផ្ទះរបស់ពួកគេ “នៅលើផ្លូវ” ចំណែកជនជាតិបារាំងមានទំនុកចិត្តបំផុតចំពោះផ្ទះដែលមានការតភ្ជាប់នោះ។ របាយការណ៍នេះក៏បានបង្ហាញថា អ្នកប្រើភាគច្រើនចង់បានការសន្សំសំចៃថាមពល និងអាចធ្វើដំណើរវិស្សមកាលដោយគ្មានការព្រួយបារម្ភ។ ទោះជាយ៉ាងណា អ្នកឆ្លើយជាច្រើនសង្ស័យថាផ្ទះឆ្លាតវៃប្រភេទនេះមានតម្លៃថ្លៃ និងអាចប្រឈមនឹងបញ្ហាការការពារទិន្នន័យ។

ដោយមើលឃើញពីទំនោររបស់អ្នកស្នាក់នៅទៅកាន់ផ្ទះឆ្លាតវៃជាច្រើនឆ្នាំនោះ ក្រុមហ៊ុនBoschបានផ្តល់នូវដំណោះស្រាយផ្ទះឆ្លាតវៃសម្រាប់តំបន់លំនៅឋានផ្សេងៗគ្នាជាច្រើន។ ប្រព័ន្ធផ្ទះឆ្លាតវៃរបស់ក្រុមហ៊ុន Bosch ធ្វើការអន្តរប្រតិបត្តិការ ៖ ឧបករណ៍ត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធគ្រប់គ្រងផ្ទះឆ្លាតវៃ និងអាចទំនាក់ទំនងគ្នាទៅវិញទៅមក។

កម្មវិធីផ្ទះឆ្លាតវៃរបស់ក្រុមហ៊ុន Bosch អនុញ្ញាតឲ្យអ្នកស្នាក់នៅអាចគ្រប់គ្រង និងត្រួតពិនិត្យពន្លឺ កំដៅ ផ្សែង និងឧបករណ៍ចាប់ចលនា ដោយប្រើប្រាស់Tablet ឬទូរស័ព្ទទំនើប។

នៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក (Consumer Electronics Show = CES) ឆ្នាំ ២០១៧ ដែលបានរៀបចំនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ ក្រុមហ៊ុន Bosch នឹងបង្ហាញមុខងាររបស់ប្រព័ន្ធផ្ទះឆ្លាតវៃរបស់ក្រុមហ៊ុន Bosch បន្ថែមទៀត ព្រមជាមួយនិងការដាក់បន្ថែមនូវឧបករណ៍ឲ្យសញ្ញាពីរផ្សេង និងឧបករណ៍ចាប់ចលនា និងកម្មវិធីគ្រប់គ្រងសេណារីយ៉ូ។ នៅពេលដែលឧបករណ៍ចាប់ដឹងថាមានផ្សែង ឧបករណ៍ចាប់ផ្សែងនេះនឹងធ្វើឲ្យស៊ីរ៉ែននៅក្នុងឧបករណ៍មានចលនា ហើយផ្ញើសារទៅកាន់ម្ចាស់ផ្ទះតាមកម្មវិធីនេះ។ មុខងារឆ្លាតវៃបន្ថែមមួយទៀតគឺការប្រើស៊ីរ៉ែនដើម្បីបន្លាចភ្ញៀវដែលមិនបានស្វាគមន៍។ កម្មវិធីគ្រប់គ្រងសេណារីយ៉ូនេះធ្វើឲ្យការគ្រប់គ្រងផ្ទះដែលមានការតភ្ជាប់កាន់តែមានវិញាណ ហើយវាគាំទ្រដល់ការងារប្រចាំថ្ងៃ៖ ឧទាហរណ៍ ដូចជាការពិនិត្យមើលថាកម្តៅគ្រឿងអគ្គិសនី និងភ្លើងត្រូវបានបិទ ឬនៅពេលដែលអ្នកចេញទៅក្រៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តរយៈពេល […]

កម្ពុជា-ឡាវ ចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខទៅចិនជាផ្លូវការ

កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនបើកទ្វារសម្រាប់ផល […]

ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើកា […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]