ក្រុមហ៊ុន SCG ចុះហត្ថលេខាលើការវិនិយោគទុនរួមសម្រាប់ការសាងសង់រោងចក្រគីមីឥន្ធនៈ

ក្រុមហ៊ុនសម្ភារៈសំណង់ដ៏ធំរបស់ប្រទេសថៃ Siam Cement Group (SCG) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា ជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាម (PetroVietnam) ដើម្បីសាងសង់រោងចក្រគីមីឥន្ធនៈដំបូងគេនៅវៀតណាម។

គម្រោង 5,6៥.៦ ពាន់លានដុល្លារដែលមានទីតាំង 100 ១០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញនៅភាគខាងត្បូងប្រទេសវៀតណាម នឹងគ្របដណ្តប់ការបំលែងអេទីឡែន ១លានតោន ការអភិវឌ្ឍកំពង់ផែសមុទ្រដ៏ជ្រៅមួយ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដើម្បីទ្រទ្រង់ប្រព័ន្ធដ៏ធំសម្បើមនេះ។

ផលិតកម្មនេះនឹងជួយបង្កើនតម្រូវការក្នុងស្រុករបស់វៀតណាម និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ក្រុមហ៊ុន SCG ដែលជាដៃគូវិនិយោគជាមួយក្រុមហ៊ុនជីបម៉ុងនៅកម្ពុជាផងដែរនោះ នឹងកាន់កាប់ 71៧១% នៃគម្រោងគីមីឥន្ទនៈឡុងសុងជាមួយក្រុមហ៊ុន PetroVietnam ដែលមានភាគហ៊ុន 29២៩% ផ្សេងទៀត។ ការសាងសង់លើគម្រោងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងឆ្នាំ 2018 ២០១៨ ជាមួយនឹងការគ្រោងដំណើរការនៅឆ្នាំ 2022 ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]