ក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា

ក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងខុនដូប្រណិតនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក។

ក្រុមហ៊ុន Singha Estate ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាផ្នែកមួយនៃក្រុមហ៊ុន Boon Rawd Brewery ដែលផលិតស្រាបៀរដ៏ល្បី។ គម្រោងដែលមានទឹកប្រាក់ចំនួន ៦១.៣លានដុល្លារនេះគឺជាលើកទីពីរហើយដែលក្រុមហ៊ុនទាំងពីរបានរួមគ្នាបង្កើតជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងវិស័យអចលនទ្រព្យ។

គម្រោងដំបូងគឺ The Esse Sukhumvit 36 ដែលជាគម្រោងខុនដូកម្ពស់ខ្ពស់មានតម្លៃ ១៩៩លានដុល្លារ និងដែលត្រូវបានបើកដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០១៧។ ការវិនិយោគរួមគ្នានេះសង្ឃឹមថានឹងទទួលបានប្រាក់ ៩២លានដុល្លារនៅក្នុងការលក់បឋមនៅចុងឆ្នាំ។

ក្រុមហ៊ុន Singha Estates រក្សាផលប័ត្រអចលនទ្រព្យចម្រុះដែលក្នុងនោះ ប្រហែល ៦០ភាគរយនៃប្រាក់ចំណូលចរន្តរបស់ក្រុមហ៊ុនរកបានមកពីគម្រោងអភិវឌ្ឍន៍លំនៅឋាន ២៥ភាគរយមកពីសណ្ឋាគារ និង១៥ភាគរយទៀតមកពីអចលនទ្រព្យពាណិជ្ជកម្មរួមមានការិយាល័យនិងហាងលក់រាយ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]