ក្រុមហ៊ុន Vinci វិនិយោគលើកីឡាម៉ូតូនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន Vinci Construction សាងសង់ទីលានប្រណាំងម៉ូតូដែលមានទំហំ ១២០ហិកតា និងបណ្តុំកន្លែងទេសចរណ៍នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ។

ក្រុមហ៊ុនបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋ Indonesia Tourism Development Corporation (ITDC) របស់ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានរបស់លោកប្រធានាធិបតីបារាំង Francois Hollande និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។

លោក Abdulbar Mansoer ប្រធានក្រុមហ៊ុន ITDC បានឲ្យដឹងថា ក្នុងគម្រោងនេះ Vinci នឹងសាងសង់សណ្ឋាគារចំនួនប្រាំពីរ និងទីលាន Moto GP ព្រមទាំងសាលសន្និបាត។ គម្រោងនេះមានទីតាំងស្ថិតនៅជាប់នឹង Nusa Dua ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនៅកោះបាលី ហើយគេរំពឹងថាគម្រោងនេះនឹងជំរុញវិស័យទេសចរណ៍។

គេរំពឹងថានឹងត្រូវចំណាយពេលពីរឆ្នាំសម្រាប់ការសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។

ក្រុមហ៊ុន Vinci ក៏ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការសាងសង់ និងប្រតិបត្ដិការព្រលានយន្តហោះនៅប្រទេសកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]