ក្រុមហ៊ុន Vingroup ចាប់ផ្តើមការងារលើរោងចក្រផលិតរថយន្ត

វៀតណាម៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់វៀតណាម Vingroup កាលពីខែកញ្ញា បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តដ៏ធំមួយនៅភាគខាងជើងនៃប្រទេស។

ដំណាក់កាលទី១ នៃការសាងសង់លើផ្ទៃដីទំហំ ៣៣៥ហិកតា មានតម្លៃ ១ ទៅ ១.៥ប៊ីលានដុល្លារ ហើយវាជាផ្នែកមួយនៃការជម្រុញជារួមរបស់ក្រុមហ៊ុនដើម្បីពង្រីកវិស័យឧស្សាហកម្មធុនធ្ងន់នៅវៀតណាម។ ក្រុមហ៊ុននេះបានខ្ចីប្រាក់ចំនួន ៨០០លានដុល្លារ ពី Credit Suisse AG ដើម្បីផ្តល់មូលនិធិដល់ដំណាក់កាលទី១នេះ។

តាមរយៈការសាងសង់រោងចក្រផលិតរថយន្តដ៏ធំនេះ ក្រុមហ៊ុនសង្ឃឹមថានឹងក្លាយជាក្រុមហ៊ុនផលិតយានយន្តឈានមុខគេនៅអាស៊ីអាគ្នេយ៍។

ផែនការរបស់ក្រុមហ៊ុនមានការផលិតម៉ូតូអេឡិចត្រូនិកដំបូងនៅឆ្នាំទី១ ហើយផលិតរថយន្តនៅឆ្នាំទី២រហូតឈានដល់ការផលិតពី ១០០.០០០ ទៅ ២០០.០០០គ្រឿង។ ក្រុមហ៊ុន Vingroup បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមានបំណងផលិតរថយន្ត ៥០០.០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]