ក្រុមអ្នកវិនិយោគចិន និងកាណាដា ចង់នាំយកបច្ចេកវិទ្យាទំនើបៗមកវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន ចង់នាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន មកវិនិយោគលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។

នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក Lang Wangkai តំណាងក្រុមហ៊ុននបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ពីប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា  តាមរយៈ ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។

លោក​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍របស់​កម្ពុជា​ស្រប​ទៅ​នឹង​ជំនាញ​របស់​ប្រទេស​ចិន ​ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត វិទ្យាសាស្ត្រ​រូបធាតុ និង​បច្ចេកវិទ្យា​ទំនើបផ្សេងទៀត។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែ​​ល​កំពុងពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម​។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យអាទិភាពជាក់លាក់ណាមួយផងដែរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]