គម្រោងកែលម្អមហាវិទ្យាល័យកងខេមរភូមិន្ទតម្លៃ ២៥0ពាន់ដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

គម្រោងជួសជុលកែលម្អអគារបណ្តុះបណ្តាលភាសាអង់គ្លេស របស់មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសានៃកង​យោធ​ពល​​​ខេមរភូមិន្ទតម្លៃជាង ២៥ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ត្រូវបានដាក់សម្ពោធឱ្យប្រើ​ប្រាស់​ជាផ្លូវការហើយ។

អគារនេះ​ ត្រូវបានសម្ពោធក្រោមអធិបតីភាពឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ​

គម្រោងកែលម្អនេះរួមមាន ជួសជុលអគារបណ្តុះបណ្តាល ទីលាន​បា​ល់​​ទះ​ចំនួន៤ កន្លែង​ស្នាក់នៅរបស់សិស្ស និងការលាបពណ៌ឡើងវិញជុំវិញ​អគា​​រ​របស់​មហាវិទ្យា​ល័យ​​វិទ្យាសាស្រ្ត​សង្គម និង​ភាសា។

លើសពីនេះ ក្នុងគម្រោងបានផ្តល់បន្ថែមនូវការរៀបចំឱ្យប្រសើរឡើងនៃប្រព័ន្ធIT សង់បន្ទប់ថ្មីចំនួន៦ ជួសជុលបន្ទប់ទឹកជាថ្មី៤ និងបំពាក់គ្រឿង​សង្ហារឹម​​សម្រាប់បុគ្គលិកថែមទៀតផង។

នេះជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមានរយៈពេលដ៏យូរអង្វែង​ជា​មួយ​ប្រទេស​កម្ពុជា ដែលបានគាំទ្រការបណ្តុះបណ្តាលភាសាអង់គ្លេសនៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និង​ភាសា ចាប់​តាំង​ពីមហា​វិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]