គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅប្រទេសថៃ

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរវាងថៃនិងចិនបានប្រកាសពីផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកក។

ក្រុមហ៊ុនថៃ Best Group និងក្រុមហ៊ុនចិន Shenzhen Hydoo International នឹងវិនិយោគទឹកប្រាក់ចំនួន ៣ប៊ីលានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌល Trust City World Exhibition and Trade Centre ទំហំ ២.៥គីឡូម៉ែត្រការ៉េ។ នៅពេលការសាងសង់បញ្ចប់នៅឆ្នាំ ២០២០ មជ្ឈមណ្ឌលនេះនឹងអាចរៀបចំហាងបោះដុំជាង ២០.០០០ បន្ទប់សណ្ឋាគារលំដាប់ Business-class ចំនួន ៥.០០០បន្ទប់ សម្រាប់ពាណិជ្ជករ និងអ្នកទេសចរណ៍ បន្ទប់តម្លៃថោកជាងនេះចំនួន ៦.០០០បន្ទប់ សម្រាប់បុគ្គលិក អាផាតមិនសេវាកម្ម និងសាលតាំងពិព័រណ៍ទំហំ ១០០.០០០ម៉ែត្រការ៉េ។

វាត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលនាំចេញសម្រាប់ផលិតផលថៃ និងជាច្រកសម្រាប់អាជីវកម្មចិន ហើយការវិនិយោគរបស់ Hydoo នេះធ្វើឡើងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]