គម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ

គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។

ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។

បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]