គម្រោង Bandar នៅប្រទេសម៉ាឡេស៊ីនឹងដំណើរការបន្តបន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ

គម្រោងដ៏ធំតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិក Bandar Malaysia នឹងត្រូវចាប់ផ្ដើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នេះត្រូវបានផ្អាកកាលពីឆ្នាំ ២០១៧ ដោយសារតែជម្លោះរវាងដៃគូអាជីវកម្មជនជាតិម៉ាឡេស៊ីនិងជនជាតិចិន នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋាភិបាលម៉ាឡេស៊ី។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសកាលពីចុងខែមេសាថា គម្រោងក្នុងទីក្រុងកូឡាឡាំពួ នឹងបន្តជាមួយដៃគូដដែលពោលគឺ ក្រុមហ៊ុន Iskandar Waterfront Holdings (IWH) និងក្រុមហ៊ុន China Railway Engineering Corp (CREC) ហើយរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ៤០ ភាគរយ។

គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីចំនួន ២០០ ហិកតា ដែលរួមមានផ្សារទំនើប លំនៅដ្ឋានតម្លៃសមរម្យចំនួន១ម៉ឺនខ្នង សួនឧទ្យាន ភូមិវប្បធម៌ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ក្រុមហ៊ុន CREC តម្លៃជាង ២ពាន់លានដុល្លារអាមេរិក។

ផែនការដើមនៃគម្រោងអភិវឌ្ឍន៍នេះ គឺការយកគម្រោងនេះធ្វើជាចំណុចបញ្ចប់នៃខ្សែរថភ្លើងល្បឿនលឿនពីប្រទេសសិង្ហបុរី ក៏ប៉ុន្តែចំណុចនេះ មិនត្រូវបានអនុវត្តនោះទេ ដោយសារគម្រោងខ្សែរថភ្លើងល្បឿនលឿននេះកំពុងផ្អាកនៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]