គិតត្រឹមខែសីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៤៨ សម្រេចបាន ជាង១០ភាគរយ

ការសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់រវាង ស្រុកស្រែអំបិល និងទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន​ ជាង ១០​ភាគរយ ចាប់តាំងពីបើកការដ្ឋាននៅដើមឆ្នាំ២០២២នេះមក។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានបញ្ជាក់នៅថ្ងៃទី៨ ខែកញ្ញា នេះថា គិតត្រឹមចុងខែសីហា ការងារសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ១០.១៧ភាគរយ។​

គម្រោងពង្រីកផ្លូវជាតិលេខ៤៨ ពីពីរគន្លងទៅ បួនគន្លង មានប្រវែង ១៤៨គីឡូម៉ែត្រ។ (អានបន្ថែម)

សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture គម្រោងសាងសង់ និងពង្រីកផ្លូវនេះ ចំណាយថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាកម្ចីពីសាធារណរដ្ឋកូរ៉េ។

តាមការគ្រោងទុក គម្រោងសាងសង់ និងពង្រីកផ្លូវនេះ នឹងចំណាយពេលសាងសង់៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]