គ្រោះថ្នាក់នៅការដ្ឋានសាងសង់នៃប្រទេសចិនសម្លាប់មនុស្ស ៦៧នាក់

ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅអាស៊ី ត្រូវបានទទួលការចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីកម្មករ ៦៧នាក់ បានស្លាប់នៅពេលដែលមានការបាក់ស្រុតសំណង់ដែលពួកគេធ្វើការនៅក្នុងប្រទេសចិន កាលពីខែវិច្ឆិកាកន្លងទៅនេះ។

គ្រោះថ្នាក់នេះបានកើតឡើងនៅលើតំបន់នៃរោងចក្រថាមពល Fengcheng ដ៏ធំសម្បើម មានតម្លៃ ១,១ ប៊ីលានដុល្លារអាមេរិច នៅក្នុងខេត្តភាគខាងកើតនៃ Jiangxi គឺនៅពេលកន្លែងដែលកម្មករធ្វើការសាងសង់ប៉មនៃរោងចក្រថាមពលបានស្រុតចុះ។

Xinhua បានរាយការណ៍ថា ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd. កំពុងតែសាងសង់ប៉មសម្រាប់រោងចក្រ ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Jiangxi Ganneng Co. Ltd.។

Xinhua បានបន្ថែមទៀតថា កម្លាំងសង្គ្រោះរួមមាន អ្នកជួយសង្គ្រោះជាង ៣០០នាក់ ដ្រូន ២គ្រឿង និងរថយន្តស្ទូចចំនួន ៧។

លក្ខខណ្ឌដ៏ពិបាក និងសម្ពាធពេលវេលាតឹងរ៉ឹង ត្រូវបានចាត់ទុកថាជាផ្នែកមួយដែលធ្វើឲ្យមានសោកនាដកម្មនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]