ចិននិងបារាំងគ្រោងនឹងសាងសង់អគារបៃតងរុំព័ទ្ធដោយសារាយធម្មជាតិ

ក្រុមហ៊ុនស្ថាបត្យកម្ម XTU Architects ដែលមានមូលដ្ឋាននៅប្រទេសបារាំង កាលពីថ្មីៗនេះ បានបង្ហាញនូវប្លង់គម្រោងអគារបៃតងដ៏ធំមួយរបស់ខ្លួនឈ្មោះថា “FrenchDreamTowers” ដែលគ្រោងនឹងសាងសង់នៅក្នុងទីក្រុងហាងចូវ ប្រទេសចិន ក្នុងគោងបំណងដើម្បីបង្អួតពិភពលោកនូវបច្ចេកវិទ្យាដ៏ទំនើបនៃស្ថាបត្យកម្មបែបបៃតង ក៏ដូចជាបង្ហាញនូវកិច្ចសហប្រតិបត្តការដ៏ស្អិតរមួតរវាងប្រទេសបារាំងនិងប្រទេសចិនផងដែរ។

ចំណុចដែលធ្វើអោយអគារ FrenchDreamTowers មានភាពលេចធ្លោនិងពិសេសខុសពីអគារដទៃគឺ ទី១_បច្ចេកវិទ្យានៃការដាំសារាយបៃតង (Microalgae) នៅផ្នែកខាងក្រៅហ៊ុមព័ទ្ធជុំវិញអគារដើម្បីកាត់បន្ថយកំដៅនិងការប្រើប្រាស់ថាមពលក្នុងអគារ និង ទី២_ការប្រើប្រាស់បច្ចេកវិទ្យា blockchain-monitored (Artificial Intelligent និង Internet-of-Things) ដើម្បីគ្រប់គ្រងគុណភាពខ្យល់ ក៏ដូចជាការគ្រប់គ្រងបម្រើបម្រាស់អគ្គិសនីនិងថាមពលនៅផ្នែកខាងក្នុងអគារ។

ការសាងសង់អគារបៃតងមួយនេះគឺផ្អែកទៅលើទស្សនៈសំខាន់ៗបីគឺ ការដោះស្រាយបញ្ហាកបម្រែបម្រួលប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តភាព និងការប្រើប្រព័ន្ធទឹកអោយមានប្រសិទ្ធភាព។

ប្លង់អគារ FrenchDreamTowers ត្រូវបានរចនាឡើងដោយរួមបញ្ចូលគ្នារវាងមនុស្សនិងធម្មជាតិ ដោយបូកបញ្ចូលនូវប្រវត្ដិសាស្ដ្រចិន សម្លៀកបំពាក់ប្រេនដ៏ល្បីល្បាញរបស់បារាំង Haute-Couture និងធម្មជាតិ ។ ដូច្នេះរូបរាងនៃអាគារនេះ អាចមើលឃើញស្រដៀងនឹង រ៉ូបមនុស្សស្រីដែលកំពុងបង្វិលខ្លួន ដំបូលប្រាសាទ ឬស្រទាប់ផ្កាលីលីផ្កាប់ចុះក្រោម។

លើសពីនេះ អគារមួយនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Phytoremediation និងប្រព័ន្ធ Aquaponics ដែលជាប្រព័ន្ធជីវម៉ាសដែលប្រើរុក្ខជាតិនិងត្រីដើម្បីកំចាត់សារធាតុកខ្វក់នៅក្នុងដី ទឹក និងខ្យល់។ ដូច្នេះនៅចំកណ្ដាលអគារនឹងមានជាអាងស្តុកទឹកមួយដែលមានដាំរុក្ខជាតិនៅជុំវិញដើម្បីជួយលុបបំបាត់សារធាតុពុល ក៏ដូចជាបង្កើនភាពស្រស់បំព្រងដល់អ្នករស់នៅក្នុងអគារ។

អគារ FrenchDreamTowers មិនត្រឹមតែតំណាងឱ្យស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាភស្តុតាងនៃការរលាយចូលគ្នានៃគំនិតច្នៃប្រឌិតនាពេលអនាគត បច្ចេកវិទ្យា និងធម្មជាតិ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងសាងសង់ឡើងដោយមានប៉មចំនួន ៤ ដែលនឹងបម្រើជាសេវាកម្មដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានបារាំង ការិយាល័យ កន្លែងធ្វើការរួមគ្នា សាលវិចិត្រសិល្បៈ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

គម្រោងនេះត្រូវបានបង្ហាញជាសាធារណៈកាលពីខែ មិថុនា ដែលបច្ចុប្បន្ន ប្លង់នេះកំពុងស្ថិតនៅក្រោមការសិក្សានិងពិនិត្យឡើងវិញ។
Kie-Fepro

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]