ចិននឹងបោះទុន ៧ពាន់លានដុល្លារវិនិយោគវិស័យបួននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនយក្ស​ចិនធំៗចំនួន​ពីរដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់របស់ចិនបានប្រកាសថានឹងបោះទុន៧ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យចំនួនបួននៅកម្ពុជា​។

ការ​ប្រ​កាសបោះ​ទុនវិនិយោគខ្ទង់ពាន់លានដុល្លាររបស់ក្រុមហ៊ុនយក្សចិនទាំងពីរនេះ​ បានធ្វើឡើងនៅក្នុង​ជំនួបកិច្ចពិភាក្សាការងារនៅទីក្រុងប៉េកាំងរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានក្រុមហ៊ុន Greenland Holding Group គឺលោក​​ ​ហ្សាង យូលាង និង លោក ឆេង រីសេង ប្រធានក្រុមហ៊ុន Henan Transport Investment Group​ កាលពីចុង​ខែវិច្ឆិកា​កន្លងមកនេះ។

ក្រុមហ៊ុនទាំងពីរ​បានបង្ហាញគោលជំហរបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ ៤ គឺ ទី១-ការសាងសង់ផ្លូវល្បឿនលឿន ទី២-ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ ទី៣-គម្រោងសំណង់អាគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ និង ទី៤-ធនាគារវិនិយោគខ្នាតធំ។

ទន្ទឹមជាមួយគ្នានេះ​ សម្តេចតេជានាយករដ្ឋមន្ត្រីសង្ឃឹមថា នៅដែលពេលក្រុមហ៊ុននេះវិនិយោគនៅកម្ពុជា គឺនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជាង២ម៉ឺននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្តេចធិបតី […]

Bentley តែងតាំងប្រធានផ្នែកថ្មី ខណៈប្ដេជ្ញាជំរុញសមត្ថភាព AI ក្នុងសំណង់ឌីជីថល

ក្រុមហ៊ុន Bentley Systems បានតែងតាំងលោក Andy Rahden ជាប […]

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញ-លក់អង្ករ ១ម៉ឺនតោនពីកម្ពុជានាំចេញទៅកាន់ទីផ្សារហ្វីលីពីន

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី […]