ចិននឹងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនផលិតអាគុយរបស់ចិន Eve Energy បានចុះហត្ថលេខាលើ MOU ជាមួយ Energy Absolute (EA) ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី។

Eve Energy គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាថ្ម lithium-ion ធំជាងគេទីបីនៅក្នុងប្រទេសចិន ដែលមានសមត្ថភាពសរុបប្រហែល 360GWh នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែសីហា Eve Energy បានបង្ហាញថា រោងចក្របណ្តាក់ទុនរួមគ្នានេះនឹងក្លាយជា “រោងចក្រឌីជីថល និងឆ្លាតវៃ” និងមានសមត្ថភាពដំបូងយ៉ាងហោចណាស់ ៦ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

តំណាងក្រុមហ៊ុន Eve Energy បានបន្ថែមថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការសាងសង់ ប្រតិបត្តិការ ការលក់ និងការស្រាវជ្រាវផលិតផលថ្មី ហើយ EA នឹងផ្តោតតែលើទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីទទួលបានការឧបត្ថម្ភធន ហិរញ្ញប្បទាន និងទីផ្សារផលិតផលប៉ុណ្ណោះ។

Eve Energy បានបញ្ជាក់បន្ថែមទៀត​​ថា តាមរយៈគម្រោងដ៏ធំមួយនេះ ខ្លួន​នឹងជួយ​ជំរុញ​លើក​កម្ពស់​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​ថៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]