ចិនសន្យាផ្តល់មូលនិធិ ១២២ប៊ីលានដុល្លារ សម្រាប់គម្រោងផ្លូវសូត្រ

លោកប្រធានាធិបតីចិន ស៊ីជិនភីង (Xi Jinping) បានសន្យាផ្តល់មូនិធិបន្ថែម ១២២ ប៊ីលានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ (One Belt, One Road)។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីផ្លូវសូត្រដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីអំឡុងខែមីនា ដោយមានការចូលរួមពីសំណាក់មេដឹកនាំកំពូលនៅលើពិភពលោក។

ទន្ទឹមនឹងនេះ ភាគីចិនក៏បានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកល្បឿនលឿន ស្ពាន ផ្លូវ ថ្នល់ សួនឧស្សាហកម្ម កំពង់ផែ បណ្ពាញនៃការបូមយកប្រេង និងបណ្តាញអគ្គិសនី ដែលបច្ចុប្ប ន្នហេដ្ឋារចនាសម្ព័ន្ធទាំងនោះបាននឹងកំពុងសាងសង់ឆ្លងកាត់ផ្លូវសូត្រ ដោយតភ្ជាប់ពីប្រទេសម៉ុងហ្គូលីទៅកាន់ប្រទេសម៉ាឡេស៊ី ពីប្រទេសថៃទៅកាន់ប្រទេសប៉ាហ្គីស្ថាន និងភ្ជាប់ទៅកាន់ប្រទេសឡាវ។&

បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះរួមមានកម្ពុជា ជាប្រទេសសំខាន់មួយក្នុងការទទួលជំនួយមូលនិធិឧបត្ថម្ភសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។

បើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចិនបាសន្យាថានឹងនាំចូលផលិតផលក្នុងតម្លៃប្រមាណជាង ២ ទ្រីលានដុល្លារអាមេរិក ពីបណ្តាប្រទេសចូលរួមតភ្ជាប់ខ្សែក្រវាត់មួយផ្លូវមួយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]