ជប៉ុននឹងសាងសង់អគារឈើខ្ពស់បំផុតនៅលើពិភពលោក

ក្រុមហ៊ុនជប៉ុន Sumitomo Forestry Co. , Ltd. ថ្មីៗនេះបានប្រកាសផែនការសាងសង់អាគារឈើកំពស់៣៥០ ម៉ែត្រនៅក្នុងទីក្រុងតូក្យូដែលនឹងក្លាយជាអគារឈើខ្ពស់ជាងគេនៅលើពិភពលោក។

អាគារឈើនេះនឹងប្រើថវិកាសាងសង់ប្រមាណ ៦០០ ពាន់លានយ៉េន ឬ ៥.៦០០ លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៤១ ដើម្បីអបអរសាទរខួបលើកទី ៣៥០ នៃអាជីវកម្មរបស់ក្រុមហ៊ុនSumitomo Forestry ។

អាគារនេះនឹងមានកម្ពស់ ៧០ ជាន់ដោយប្រើប្រាស់រចនាសម្ព័ន្ធឈើនិងដែកថែបដែលក្នុងនោះ ៩០ ភាគរយ ជាឈើប្រណីតសរុបជាង ១៨៥.០០០ម៉ែត្រគូប ។ អគារនឹងតុបតែងដោយធម្មជាតិពណ៌បៃតងចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ខ្ពស់បំផុត ។

ផ្នែកខាងក្រៅនឹងមានយ៉របន្តគ្នាព័ទ្ធជុំវិញគ្រប់បួនជ្រុងនៃអាគារ ។ រីឯរចនាសម្ព័ន្ឋខាងក្នុងគឺជាឈើសុទ្ធដែលនឹងរចនាដោយក្រុមហ៊ុន Nikken Sekkei Ltd. ។

បន្ទាប់ពីបញ្ចប់ការសាងសង់អគារ W350នេះនឹងប្រើប្រាស់ជា ផ្សារទំនើបការិយាល័យសណ្ឋាគារនិងលំនៅដ្ឋានក្រោមពាក្យស្លោក”ផ្លាស់ប្តូរទីក្រុងទៅជាធម្មជាតិ” ឬ “Change Cities into Forests” ។

ក្រុមហ៊ុន Sumitomo Forestry បានលើកឡើងថាក្រុមហ៊ុនកំពុងពង្រីកលទ្ធភាពការសាងសង់សំណង់អគារពីឈើ ក្នុងគោលបំណងបង្កើតបច្ចេកវិទ្យាស្ថាបនាថ្មីៗ នាពេលអនាគតដែលមិនប៉ះពាល់ដល់បរិស្ថាន ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]