ជប៉ុន និងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តុះបណ្តាល

ប្រទេសជប៉ុននិងប្រទេសហ្វីលីពីនបានផ្តួចផ្តើមគម្រោងបណ្តុះបណ្តាលមួយសម្រាប់កម្មករសំណង់ហ្វីលីពីនដើម្បីដោះស្រាយបញ្ហាកង្វះជំនាញដែលប្រទេសទាំងពីរកំពុងប្រឈម។

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង “បង្កើតគោលការណ៍វិន័យជប៉ុន” ដើម្បីជួយហ្វីលីពីនក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ “Build, Build, Build” និងបើកទីផ្សារពលកម្មជប៉ុនសម្រាប់កម្មករហ្វីលីពីនជាលើកដំបូងផងដែរ។

ប្រទេសជប៉ុនកំពុងប្រឈមនឹងការពន្យារពេលលើគម្រោងរបស់ខ្លួនដែលកំពុងដំណើរការសម្រាប់ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០។ នេះគឺដោយសារតែប្រជាជនវ័យចំណាស់របស់ជប៉ុនដែលក្នុងនោះ ៣០ភាគរយនៃកម្មករសំណង់មានអាយុលើសពី ៥៥ឆ្នាំ។

ក្រោមកិច្ចព្រមព្រៀងបណ្ដុះបណ្ដាលជាមួយហ្វីលីពីន ក្រុមហ៊ុនជប៉ុននឹងជួយ ៣០ភាគរយនៃសិក្ខាកាមថ្មីទាំងអស់ ឲ្យធ្វើការនៅក្នុងប្រទេសជប៉ុនរយៈពេល ៣ឆ្នាំ មុនពេលចូលធ្វើការវិញនៅក្នុងឧស្សាហកម្មហ្វីលីពីន។

ប្រទេសហ្វីលីពីនប៉ាន់ប្រមាណថាខ្លួនក៏ត្រូវការកម្មករសំណង់ចំនួន ២លាននាក់បន្ថែមទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខដើម្បីឆ្លើយតបនឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]