តើកម្ពុជាអាចនឹងជួបហានិភ័យពពុះអចលនទ្រព្យ (Property Bubble) ឬទេ?

ដោយដីមានការឡើងថ្លៃក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ ឈ្មួញមួយចំនួនធំបារម្ភអំពីគ្រោះហានិភ័យនានាដែលអាចនឹងកើតមាន។ តើវាជាបញ្ហាកំរិតណា? តើយើងត្រូវមានវិធានការដូចម្ដេចដើម្បីអាចជៀសបានពីបញ្ហាមួយនេះ?

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាទីផ្សារអភិវឌ្ឍន៍ ដែលបណ្ដាលមកពីកំណើនឡើងខ្លាំងនៃតម្លៃដីធ្លីនិងការសាងសង់។ ប៉ុន្តែបញ្ហាមួយនេះអាចស្ថិតក្រោមការ គ្រប់គ្រងរបស់យើងបាន បើយើងយល់អំពីមូលហេតុនៃបញ្ហា និងដឹងពីវិធីទប់ស្កាត់។

ការផ្គត់ផ្គង់លើសតម្រូវការ (oversupply) គឺជាបញ្ហាចំបងដែលកើតមានឡើងក៏ដោយសារតែកំណើនគម្រោងដ៏លើសលុបនៅទីតាំងដដែលៗដូចៗគ្នា។

ការសង្កេតមើលទីផ្សារក្នុងទស្សនវិស័យរយៈពេលខ្លីក៏ជាបញ្ហាមួយផងដែរ ដែលនាំមកនូវការបោះបង់ចោលឱកាសទីផ្សារ។ វានឹងធ្វើឱ្យទីផ្សារមានហានិភ័យប្រសិនបើអចលនទ្រព្យភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកដែលគ្មានតម្រូវការជាក់ស្តែង ឬអ្នកដែលគ្មានទស្សនវិស័យច្បាស់លាស់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះទាំងអ្នកលក់និងអ្នកទិញត្រូវមានភាពសម្រុះសម្រួលគ្នា។

អ្នកលក់ត្រួវគិតអោយបានលំអិតអំពីការដាក់តម្លៃក្នុងទីផ្សារ ហើយអ្នកទិញគួរយល់អំពីបញ្ហាទីផ្សារក្នុងរយៈពេលវែង។ ពួកគេត្រូវតែធ្វើការសិក្សាទីផ្សារនិងលទ្ធភាពដើម្បីធានាថាពួកគេកំណត់ទីតាំងនិងតម្លៃមួយអោយបានត្រឹមត្រូវ។

សម្រាប់អ្នកទិញពួកគេត្រូវប្រាកដថាពួកគេអាចមានលទ្ធភាពទិញផ្ទះពិតប្រាកដ និងមានលទ្ធភាពសងកញ្ចីធនាគារ។ចូរកុំរំពឹងថានឹងទិញអចលនទ្រព្យហើយជួលដើម្បីយកថ្លៃឈ្នួលទៅទូទាត់ប្រាក់កម្ចីព្រោះថាមានចំណាយផ្សេងៗទៀតដែលអ្នកមិនបានរំពឹងទុក។ ពេលខ្លះអ្នកមិនអាចរកប្រាក់គ្រប់គ្រាន់ដើម្បីបង់ ហើយវានឹងក្លាយទៅជាបញ្ហាចម្បង។

អ្នកទិញគួរយល់ដែរថា នៅពេលទិញអចលនទ្រព្យប្រាក់ចំណូលមិនអាចចូលមកបានស្រួលក្នុងរយៈពេលខ្លីនោះទេ គឺវាត្រូវការពេលវេលា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]