តើឡានលក្ខណៈជាសណ្ឋាគារផ្កាយប្រាំមានចំនុចពិសេស និងអស្ចារ្យកម្រិតណាដែរ?

មើលពីខាងក្រៅទៅអាចជាឡានធម្មតា ប៉ុន្តែនេះគឺជារថយន្តតម្លៃជិត ២លានដុល្លារ ដែលផ្នែកខាងក្នុងមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានផ្តល់ជូននូវសេវាគ្រប់យ៉ាងដល់អតិថិជន។

រថយន្តដ៏ធំមួយនេះមានប្រវែងប្រមាណ ៤០ហ្វុត ឬប្រមាណ ១២ម៉ែត្រ មានតម្លៃសរុប ១,៧លានដុល្លារ និងត្រូវបានរចនាជាពិសេសប្រកបដោយគ្រែភ្លោះដ៏ធំ មានកន្លែងអង្គុយរង់ចាំពិសេស និងបន្ទប់ទឹក ក្តៅ-ត្រជាក់ ថែមទៀតផង។

ក្រៅពីនេះ នៅផ្នែកម្ខាងទៀតមានផ្ទះបាយដ៏ប្រណីត ប្រកបដោយឧបករណ៍ចម្អិនអាហារច្រើនប្រភេទ។ លើសពីនេះ ឧបករណ៍ដែលប្រើប្រាស់លើឡានក៏មានតម្លៃថ្លៃៗខ្លាំងបំផុត តួយ៉ាងឧបករណ៍បំពងសម្លេងម៉ាក Burmester មានតម្លៃរហូតដល់ ៣៣ម៉ឺនដុល្លារ។

ចំណែកនៅលើដំបូលឡានមានប្រព័ន្ធថាមពលអគ្គិសនីទំហំ ២៤០០វ៉ាត់ ព្រមទាំងប្រព័ន្ធទឹកស្អាតមានសមត្ថភាពផលិតបានរហូតដល់ ១០០០លីត្រ។

អ្វីដែលពិសេសជាងនេះទៅទៀត រថយន្តនេះមានទំហំធំល្មមអាចចតរថយន្តខ្នាតតូចដូចជា Bugatti Chiron ឬ Porsche 718 Cayman GTS បានថែមទៀតផង។

គ្រាន់តែចុចភ្លាម នោះបន្ទប់ស្នាក់នៅនិងបំបែកចេញពីតួរថយន្តហើយផ្ដល់ឱ្យមកវិញនៅទស្សនីយភាពមិនថានៅតំបន់ព្រៃភ្នំ តំបន់ឆ្នេរសមុទ្រ ឬទីណានោះទេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

Bentley និង Tata Projects សហការគ្នាពង្រឹងការអប់រំផ្នែកសំណង់ឌីជីថលនៅឥណ្ឌា

ក្រុមហ៊ុន Bentley Systems និង Tata Projects បានប្រកាសពី […]

កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេ […]

កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត […]

កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងយក្សមួយនៅឥណ្ឌា

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ (ONGC) បានប្រើប្រាស់កម […]

កម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន

អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវ […]