ថៃនឹងទទួលខុសត្រូវតែម្នាក់ឯងក្នុងការតភ្ជាប់ផ្លូវរថភ្លើង

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃមានសមត្ថភាព និងការត្រៀមខ្លួនផ្នែកហិរញ្ញប្បទាន ដើម្បីផ្ដល់មូលនិធិយ៉ាងពេញលេញសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃរាប់ពាន់លានបាត។ ការថ្លែងនេះបានប្រព្រឹត្តទៅ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិន។

លោកបានប្រាប់អ្នកយកការណ៍នៅទីក្រុងបាងកកថា “យើងនឹងឈប់ធ្វើគម្រោងជាមួយប្រទេសចិនទៀតហើយ។ វាជាការល្អប្រសើរជាងមុនក្នុងការធ្វើគម្រោងនេះតែម្នាក់ឯង។”

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក Arkhom Termpittayapaisith បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រទេសចិនទទួលបន្ទុកវិស្វកម្ម លទ្ធកម្ម និងការគ្រប់គ្រងសំណង់ ការផ្គត់ផ្គង់រថភ្លើង ផ្តល់សញ្ញាបង្ហាញប្រព័ន្ធ និងផ្លូវ ទោះបីជាវិនិយោគិនថៃនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការសាងសង់នេះក៏ដោយ។ លោករំពឹងថាការសាងសង់នឹងចាប់ផ្តើមកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រទេសចិនគួរតែផ្តល់ជូននូវ “លក្ខខណ្ឌមិត្តភាព” នៅលើអត្រាការប្រាក់ និងតម្លៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]