ថៃនៅតែខ្លាំងខណៈមានការធ្លាក់ចុះការវិនិយោគលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

រវិនិយោគក្នុងទីផ្សារអចលនទ្រព្យសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ២២ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៧ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យនេះបានកត់សម្គាល់ថា ការធ្លាក់ចុះដល់ ៥.៣ប៊ីលានដុល្លារនៅក្នុងការវិនិយោគនេះភាគច្រើនគឺដោយសារតែការខ្វះខាតអចលនទ្រព្យសម្រាប់ដាក់លក់ និងគម្លាតយ៉ាងខ្លាំងក្នុងការកំណត់តម្លៃរវាងអ្នកទិញនិងអ្នកលក់។

ក្រុមហ៊ុន JLL បានចាត់ទុកទីក្រុងហុងកុង ប្រទេសជប៉ុន និងប្រទេសថៃ ជាចលករទីផ្សារដ៏សំខាន់ ដែលក្នុងនោះប្រទេសជប៉ុនកំពុងតែមានកំណើនការវិនិយោគដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ក្នុងទីក្រុងតូក្យូនាពេលខាងមុខ។ យ៉ាងណាក៏ដោយ ឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ថៃនៅតែបន្តកើនឡើងជាមួយនិងទឹកប្រាក់ ៣៣៥លានដុល្លារនៅក្នុងប្រតិបត្តិការសណ្ឋាគារតិចជាង១០ក្នុងរយៈពេល៩ខែដំបូង និងការកើនឡើងការវិនិយោគពីខាងក្រៅដោយសារតែបរិស្ថាននយោបាយដែលមានស្ថេរភាព។

របាយការណ៍នេះបានរំពឹងថាប្រាក់ចំណូលសរុបក្នុងឆ្នាំនេះនឹងឈានដល់ចន្លោះពី ៧.៥ប៊ីលានដុល្លារ ទៅ ៨ប៊ីលានដុល្លារ ធ្លាក់ចុះធៀបនឹងឆ្នាំមុនដែលមានចំនួន ៨.៦ប៊ីលានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]