ថៃស្វែងរកដៃគូវិនិយោគអាកាសយាន្តដ្ឋាន

ប្រទេសថៃកំពុងស្វែងរកដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគលើការពង្រីកអាកាសយាន្តដ្ឋានឲ្យបាន ២៨តំបន់ និងអភិវឌ្ឍតំបន់អាកាសយាន្តដ្ឋានមួយថ្មីបន្ថែមទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយក្នុងតំបន់អាស៊ីអាគេ្នយ៍។

នាយកដ្ឋានអាកាសចរណ៍ថៃបានបង្កើតផែនការសម្រាប់ទីតាំងនីមួយៗដែលមានទំហំផ្ទៃដី ៨០០ហិកតា ហើយផែនការនេះនឹងត្រូវចេញផ្សាយនៅចុងខែកក្កដា ឆ្នាំ២០១៧។

ថវិកាវិស័យសារធារណៈសម្រាប់ការជួសជុល ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០១៨ មានតែ១៩៥លានដុល្លារអាមេរិកតែប៉ុណ្ណោះហើយថវិកាដែលកំណត់នេះត្រូវបានផ្តល់អទិភាពលើការកែលំអតំបន់អាកាសយាន្តដ្ឋានចំនួនបីដូចជាខេត្ត Krabi ក្រុង Nakhon Si Thammarat និងក្រុង Khon Kaen តំបន់អាកាស យាន្តដ្ឋានទាំងបីនេះចំាបាច់ត្រូវពង្រីកកន្លែងចំណតរបស់ដំណើរឲ្យធំជាងមុន ផ្លូវរត់ថ្មី ព្រមទាំងកន្លែងចំណតរថយន្តផងដែរ។

ដោយឡែសម្រាប់អាកាសយាន្តដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត ឬក្រុងតូចៗ នឹងទុកឱកាសក្រុមហ៊ុនឯកជនជាអ្នកធ្វើការវិនិយោគ។

គួរជម្រាបថា ថៃនឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ធំមួយជាដៃគូរប្រកួតប្រជែងជាមួយប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]