ទីផ្សារអចលនទ្រព្យថៃចាប់ផ្តើមស្ទុះងើបឡើងវិញ

ទីផ្សារខុនដូរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញបន្តិចក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះ ដោយសារតែតម្រូវការកើនឡើង ខណៈគម្រោងថ្មីៗជាច្រើនបានថយចុះ។

ការលក់គម្រោងថ្មីៗក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះមានអត្រាកំណើន ៦៧ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កើនឡើង ៣ភាគរយ។ ទាំងការលក់ និងការបញ្ចប់គម្រោងសាងសង់បានធ្លាក់ចុះបន្ទាប់ពីព្រះមហាក្សត្រថៃបានចូលសោយទីវង្គត់កាលពីឆ្នាំ២០១៦ កន្លងមកនេះ។

តម្លៃមធ្យមក្នុងការលក់សម្រាប់គម្រោងអគារខុនដូថ្មីៗដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) មួយម៉ែត្រការ៉េលក់ក្នុងតម្លៃ ៧.១១០ ដុល្លារអាមេរិកក្នុងត្រីមាសទី១នេះ ដែលមានអត្រាកំណើន ៧.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺកើនឡើងខ្ពស់ជាងឆ្នាំមុន។ ប៉ុន្តែតម្លៃនេះមិនមានការប្រែប្រួលដោយគិតចាប់់តាំងពីត្រីមាសទី៤ ក្នុងឆ្នាំ២០១៦ មកម្ល៉េះ។

បើយោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុន Edmund Tie & Co. បានបង្ហាញឲ្យដឹងថា គម្រោងអភិវឌ្ឍអគារខុនដូថ្មីៗចំនួនប្រាំពីរគម្រោង ដោយមានបន្ទប់ស្នាក់នៅចំនួន ២.៣៦៧ យូនីតស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ មានការកើនឡើង ៤,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]