បច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ AC ក្រាលផ្លូវ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលក្រុមនិស្សិត Eco Plastic មកពី មូលនិធិហាប់ស្វែល (Harpswell Foundation)ដើម្បីសម្ដែងចំណាប់អារម្មណ៍ និងពិភាក្សាបន្ថែមទៅលើគំនិតច្នៃប្រឌិតថ្មីមួយដែលកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ Asphalt Concrete (AC)សំរាប់ធ្វើផ្លូវ។

ការច្នៃប្រឌិតថ្មីនេះគឺជាវិធីសាស្រ្តថ្មីមួយទៀតនៃការ Recycle សំណល់ប្លាស្ទិក អោយទៅជាកៅស៊ូ Asphalt Concrete (AC)។ វិធីសាស្រ្តនេះអាចនឹងជួយសន្សំសំចៃតម្លៃផលិតបានច្រើនជាងមុន ប៉ុន្តែនៅរក្សាគុណភាពស្តង់ដារដដែល។

និស្សិតទាំងពីរ មានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញបានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF នាពេលកន្លងមកនេះ។

បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីបន្តទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។

“នេះគឺជាការច្នៃប្រឌិតដ៏អស្ចារ្យណាស់ ព្រោះវាអាចជួយដល់វិស័យសំណង់ផ្លូវថ្នល់បានច្រើន។ នេះគឺជាគំនិតថ្មីមួយដែលយើងត្រូវតែគាំទ្រ និងបន្តការសិក្សាដើម្បីអោយសម្រេចបាននូវលទ្ធផលមួយដ៏ធំជាងមុន។ យើងពិតជារីករាយណាស់ដែលកម្ពុជាមាន អ្នកមានទេពកោសល្យដូចពួកគេទាំងពីរនេះ” បើតាមប្រសាសន៍របស់ ឯកឧត្តមស៊ុន ចាន់ថុល។

ឯកឧត្តមសង្ឃឹមជឿជាក់ថា គំនិតច្នៃ របស់បេក្ខនារីទាំងពីររូបនេះ នឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងជាបន្តបន្ទាប់ ហើយពួកគេអាចបង្កើតគំនិតច្នៃប្រឌិតដទៃទៀតដែលមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។

https://www.facebook.com/mpwt.gov.kh/videos/829638197220522/?t=0

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]