បញ្ហាសំណងធ្វើឲ្យអាក់ខានការសាងសង់ផ្លូវដែកតភ្ជាប់ជាមួយប្រទេសថៃ

ផ្លូវដែកតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជាដែលគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ អាចនឹងត្រូវពន្យារពេលដោយសារតម្រូវការក្នុងការផ្តល់សំណងដល់ ៥០គ្រួសារដែលនៅបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។

ផ្លូវពីប៉ោយប៉ែតទៅស្រះកែវ ប្រទេសថៃ មិនអាចបញ្ចប់ការសាងសង់ទេ បើគ្រួសារនៅតែបន្តរស់នៅតាមបណ្តោយផ្លូវដែកនោះដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងសមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបើកជាផ្លូវការនូវផ្លូវដែកនោះដោយជិះរថភ្លើងទៅកម្ពុជាទាំងអស់គ្នានៅខែកក្កដា ឬសីហា។

លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅកាន់ Khmer Times ថា “ខ្ញុំមិនប្រាកដថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឲ្យពួកគាត់ចាប់ដៃគ្នានៅលើរថភ្លើង ដោយសារតែមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យរួច”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]