ប្រទេសចិន នឹងកសាងកោះសិប្បនិម្មិតនៅប្រទេសភីលីពីន

ប្រទេសភីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនដើម្បីកសាងកោះសិប្បនិម្មិតចំនួនបួននៅទីក្រុង Davao។

គម្រោងដ៏ធំលើផ្ទៃដី ២០៨ ហិចតាដែលនឹងត្រូវអភិវឌ្ឍតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៨ គ.ម ជាផ្នែកមួយនៃគម្រោងកំពង់ផែដ៏ធំមួយ ហើយក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងកំសាន្តនៃទីក្រុង Davao។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនភីលីពីន Mega Harbor Port and Development Inc. និង ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន China Communications Construction Co. (CCCC) បានធ្វើការចុះហត្ថលេខាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Duterte ទៅប្រទេសចិន។ គូសបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Duterte ធ្លាប់ជាអភិបាលក្រុង Davao

មុនពេលលោកក្លាយជាប្រធានាធិបតី។

កិច្ចព្រមព្រៀងនេះបានបង្ហាញពីការផ្លាស់ប្តូរទៅរកទំនាក់ល្អរវាងប្រទេសទាំងពីរ ទាំងដែរធ្លាប់មានការជំទាស់របស់ប្រទេសភីលីពីនទៅនឹងក្រុមហ៊ុន China Communications Construction Co. (CCCC) ដែលបានចូលរួមក្នុងការកសាងកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]