ប្រទេសជប៉ុនផ្តល់មូលនិធិដល់កំពង់ផែកោះជ្វា (Java)

KHM”>រដ្ឋាភិបាល​ជប៉ុន និង​ឥណ្ឌូនេស៊ី បានអនុម័ត​ជា​គោលការណ៍​នូវ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ចំនួន ៣ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​កំពង់ផែ​ទឹក​ជ្រៅ​នៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​កោះ​ជ្វា​ប្រទេស​ឥណ្ឌូនេស៊ី​។​

KHM”>​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ដំបូង​រវាង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៥ កំពង់ផែ​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​បាន​ទទួល​ហិរញ្ញប្បទាន​កម្ចី​ពី​ភាគី​ជប៉ុន ដោយ​អត្រា​ការប្រាក់​ទាប​ចំនួន ២.៤ ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ចំនួន ៦០០ លាន​ដុល្លារ​អាមេរិក​ទៀត ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​លទ្ធកម្ម​កម្មសិទ្ធិ​លើ​ដី ការសាងសង់​ផ្លូវ គឺជា​ការចូលរួម​ចំណែក​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​។​

KHM”>​ដំណាក់កាល​ដំបូង​នៃ​គម្រោង​កំពង់ផែ​នេះ ត្រូវបាន​កំណត់ថា​នឹង​អាច​ដោះស្រាយ​ផ្ទុក​កុងតឺន័រ​បាន​ចំនួន ២៥០,០០០ ក្នុង​មួយ​ឆ្នាំ ហើយ​ចំនួន​នេះ​នឹង​កើន​ដល់ ៧.៥ លាន​កុងតឺន័រ​នៅ​ឆ្នាំ ២០៣៧​។ ក្រុមហ៊ុន​ជប៉ុន​ដូចជា ក្រុមហ៊ុនហុងដា​ និង​ក្រុមហ៊ុន​តូយ៉ូតា សុទ្ធតែ​មាន​រោងចក្រ​នៅក្នុង​តំបន់​នេះ​។ ការចាប់ផ្តើម​ការសាងសង់​នឹង​ត្រូវ​រង់ចាំ​រហូតដល់​ពេល​បញ្ចប់​ការ​រចនា​ចុងក្រោយ និង​ការសិក្សា​ពី​ផលប៉ះពាល់​ដោយ​ភាគី​ជប៉ុន ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]