ប្រទេសសិង្ហបុរីបើកដំណើរការមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោក

អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) បានប្រកាសពីមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកដែលមានទឹកប្រាក់ចំនួន ១៨.៨លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់ការស្រាវជ្រាវនិងការសាកល្បងនូវដំណោះស្រាយការធ្វើដំណើរបែបថ្មីសម្រាប់ទីក្រុង។

តាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា LTA កំពុងសិក្សាស្រាវជ្រាវពិនិត្យមើលការប្រើប្រាស់យានយន្តស្វ័យប្រវត្តិនិងស្វយ័ត (AVs) ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយបញ្ហាខុសឆ្គងរបស់មនុស្ស និងផ្តល់សេវាឲ្យល្អប្រសើរ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា “រថយន្ដក្រុងស្វយ័តនិងខ្សែផ្លូវដឹកជញ្ជូនប្រកបដោយថាមវន្ត និងអាចដឹកទៅមកបានតាមតម្រូវការ អាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្កើនការដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់នូវមធ្យោបាយដឹកជញ្ជូនដែលកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អ្នកដំណើរ”។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា មនុស្សយន្តនិងយន្តហោះ Drone ក៏អាចត្រូវបានប្រើដើម្បីពិនិត្យមើលការដឹកជញ្ជូនតាម MRT និងផ្លូវរូងក្រោមដីផងដែរ។

ប្រធានប្រតិបតិ្តរបស់ LTA លោក Ngien Hoon Ping បានលើកឡើងថា “ជាមួយនិងមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកនេះ ខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតកើតឡើងដើម្បីកែលម្អការដឹកជញ្ជូននៅថ្ងៃខាងមុខ។”

នៅសិង្ហបុរីមានមនុស្សប្រហែល ១២៣ពាន់នាក់ ធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវគោក ដែលបម្រើការដល់អ្នកដំណើរ៥លាននាក់ជារៀងរាល់ថ្ងៃនៅក្នុងការដឹកជញ្ជូនសាធារណៈ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]