ប្រាក់ចំនេញក្រុមហ៊ុន Komatsu មានការធ្លាក់ចុះយ៉ាងខ្លាំង

ក្រុមហ៊ុនផលិតសំណង់របស់ជប៉ុន Komatsu បានឃើញប្រាក់ចំនេញ មានការធ្លាក់ចុះយ៉ាងខ្លាំង ដល់ទៅ ៥២% ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៦ នេះ បើប្រៀបធៀបទៅនឹងកំលុងពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ដែលបណ្តាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការឡើង ថ្លៃប្រាក់យ៉េន របស់ ជប៉ុនយ៉ាងខ្លាំង។

ប្រាក់ចំនេញនៅអាស៊ី (មិនរាប់បញ្ចូលចិន និងជប៉ុន) បានធ្លាក់ចុះ ២៣.៥%។ មជ្ឈិមបូព៌ា (៤៧%) និងអាហ្រ្វិច (៣៥%) ជាតួលេខធ្លាក់ចុះខ្លាំងបំផុត។ កំណើនសេដ្ឋកិច្ចយឺត និងការធ្លាក់ ចុះតម្លៃប្រេង និងលោហៈ បានធ្វើឲ្យមានការថយចុះ ជាសាកលក្នុងវិស័យសំណង់ និងគ្រឿងចក្រ រុករករ៉ែ ដែលកាន់តែធ្ងន់ធ្ងរដោយសារ កំណើនថ្លៃប្រាក់យ៉េន។

ក្រុមហ៊ុន Komatsu មិនមែនជាអ្នកផលិតសម្ភារៈ បរិក្ខារតែមួយដែល រងគ្រោះនោះទេ គឺជាមួយ ក្រុមហ៊ុន Caterpillar Inc. និង Hitachi Construction ដែលមានការព្យាករណ៍ឃើញ មានការថយចុះ ប្រាក់ចំនេញយ៉ាងខ្លាំងផងដែរ នាឆ្នាំ ២០១៦ នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

កម្ពុជា-រវ៉ាន់ដា ចុះ MoU រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣

កម្ពុជា-រវ៉ាន់ដា បានសម្រេចឯកភាពពង្រឹង និងពង្រីកកិច្ចសហប […]

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]