ផលិតផល JCB ថតស្ពតពាណិជ្ជកម្មក្នុងខ្សែភាពខ្នាតធំជាលើកដំបូង

គ្រឿងចក្រប្រមាណជាង ២០ គ្រឿងនៃផលិតផលរបស់ក្រុមហ៊ុន JCB បានថតក្នុងការ សម្តែងសាច់រឿងខ្នាតធំមួយ ដែលជាការផ្សព្វផ្សាយពាណិជ្ជកម្មធំដំបូងបំផុតជាប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះបើយោងតាមសន្និសីទកាសែតមួយចេញផ្សាយដោយក្រុមហ៊ុន JCB កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧ កន្លងមកនេះ។

គ្រឿងចក្របីប្រភេទដូចជា ត្រាក់ទ័រឈូសដី (Skid steers loaders) ត្រាក់ទ័រសម្រាប់លើកដាក់អីវ៉ាន់ (Loadall telescopic handlers) និងត្រាក់ទ័រជីកដីម៉ាក JS បានផ្តល់ជូនក្រុមហ៊ុន 20th Century Fox សម្រាប់ការផលិតចរឿង Alien Coveant ជាខ្សែភាពយន្តថ្មីមួយដែលបានចេញផ្សាយនៅទូទាំងពិភពលោកកាលពីអំឡុខែមីនា ឆ្នាំ២០១៧។

គ្រឿងចក្រទាំងអស់បានថតជាមួយតារាសម្តែងតួឯកហូលីវ៉ូតល្បីៗ គឺលោក Michael Fassbender និងកញ្ញា Katherine Waterston បានធ្វើឲ្យសាច់រឿងកាន់តែរញ្ជើបរញ្ជួល អសា្ចរ្យ ដែលជាគំនិតរបស់ផលិតករជនជាតិអង់គ្លេស គឺលោក Ridley Scott។

លោក Michale Plummer នាយកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន JCB នៅទូទំាងពិភពលោក បានឲ្យដឹងថា “នេះគឺជាយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំបំផុតជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន JCB ហើយតម្លៃម៉ាស៊ីនដែលបានផ្តល់ជូនសម្រាប់ផលិតខ្សែភាពយន្តនេះគឺមានតម្លៃប្រមាណជាង ១ លានអឺរ៉ូ”។ លោកបានបន្តថា ភាពប៉ិនប្រសប់នៃការដឹកនាំរឿងរបស់ផលិតករ Ridely Scott ធ្វើឲ្យការចែកចាយគ្រឿងចក្រកាន់ទទួលផលល្អអស្ចារ្យ ហើយគ្រឿងចក្រដាក់សម្តែងក្នុងរឿងនឹងបន្ថែមនូវភាពទាក់ទាញចំណីភ្នែកពីសំណាក់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក។

ម៉ាស៊ីនគ្រឿងចក្រដែលបានផ្តល់ក្នុងការថតម្តែងក្នុងសាច់រឿងខ្នាតធំនេះមានជំនួយពី ក្រុមហ៊ុនចែកចាយ JCB គឺក្រុមហ៊ុន Constuction Equiqment Australia និងក្រុមហ៊ុនចែកចាយចំនួន ៦ទៀតដែលបានផ្តល់គ្រឿងដល់ខ្សែភាពយន្តសម្រាប់ប្រើប្រាស់។

ក្រុមហ៊ុន JCB គឺជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងសំណង់ធំជាងគេទីបីនៅលើពិភពលោក ហើយក្រុមហ៊ុននេះផលិតម៉ាស៊ីនចគ្រឿងចក្រប្រមាណ ៣០០ ប្រភេទផ្សេងៗគ្នាដែលក្នុងនោះ រួមមានត្រាក់ទ័រចូកដី ត្រាក់ទ័រសម្រាប់កាប់ និងចូកដី ប្រភេទម៉ាស៊ីនត្រាក់ទ័រតូច និងត្រាក់ទ័រធំ និងត្រាក់ទ័រសម្រាប់លើកដាក់អីវ៉ាន់ជាដើម។

គួរជម្រាបថា ក្រុមហ៊ុន JCB បានដាក់តាំងបង្ហាញផលិតផលម៉ាស៊ីនគ្រឿងចក្ររបស់ខ្លួនក្នុងកម្មវិធី INTERMAT ASEAN2017 កាលពីថ្ងៃទី១០ មិថុនា ក្នុងទីក្រុងបាងកក ប្រទេសថៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]