ផ្លូវដែកចិន – ឡាវចោះផ្លូវរូងក្រោមដីដំបូង

ផ្លូវរូងក្រោមដីដំបូងនៅលើផ្លូវដែកប្រវែង ៤១៤គីឡូម៉ែត្រ រវាងប្រទេសចិន និងឡាវ ត្រូវបានចោះរូងកាលពីខែធ្នូ ដែលនេះបញ្ជាក់នូវភាពជោគជ័យដំបូងនៃគម្រោងដែលមានទឹកប្រាក់ ៥.៨ប៊ីលានដុល្លារ​។

ផ្លូវដែកក្រោមដីលេខ ២ Ban Somsanook ដែលមានប្រវែង ៣០១ម៉ែត្រ នេះ មាននូវបញ្ហាប្រឈមនឹងគ្រោះថ្នាក់មួយចំនួនដោយសារតែដីភ្នំ និងភូគព្ភសាស្ដ្រ ប៉ុន្តែក្រុមហ៊ុនម៉ៅការសាងសង់ Sino Corporation Engineering Bureau 15 Co. បានបញ្ចប់ដោយជោគជ័យនូវគម្រោងដំបូងនៃគម្រោងប្រភេទនេះដែលមានជាច្រើនទៀត។

ប្រទេសឡាវជាប្រទេសភ្នំមួយ ដូច្នេះជាង ៦២ភាគរយ នៃគម្រោងផ្លូវដែកឆ្លងកាត់ប្រទេសនេះ ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១៦ នឹងត្រូវឆ្លងកាត់ស្ពាន ឬផ្លូវរូងក្រោមដី។

ក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខ្សែផ្លូវដែកនេះនឹងបន្លាយផ្លូវរហូតទៅដល់ប្រទេសសិង្ហបុរី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]