ផ្លូវហាយវេផ្លូវរត់៨ជួរបានដួលរលំនៅក្នុងប្រទេសចិន

ផ្នែកនៃផ្លូវប្រវែង៣០ម៉ែត្រនៃផ្លូវហាយវេទទឹង៨ជួរបានដួលរលំនៅជិតការដ្ឋានសាងសង់ផ្លូវក្រោមដីមួយនៅប្រទេសចិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស ០៨នាក់។

ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងក្រុង Foshan ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នេះបានបណ្តាលឲ្យមនុស្សរងរបួសចំនួន ០៩ នាក់បន្ថែមទៀត។

សេចក្តីរាយការណ៍នៅក្នុងទូរទស្សន៍រដ្ឋចិនបានឲ្យដឹងថាការដួលរលំផ្លូវហាយវេនេះគឺបណ្តាលមកពីទឹកហូរចេញពីបំពង់ទឹកដែលលេចធ្លាយធ្វើឲ្យខូចខាតផ្លូវក្រោមដីដែលកំពុងត្រូវបានសាងសង់នៅពីក្រោមផ្លូវហាយវេនេះ។ កម្មករសំណង់ប្រឹងប្រែងគ្រប់គ្រងទឹកដែលហូរចូលក្នុងផ្លូវរូងក្រោមដីនោះស្ថិតក្នុងចំណោមអ្នកស្លាប់នៅពេលគ្រឿងបង្គុំគ្រឹះផ្លូវស្ពានបាក់រលំ ហើយបន្សល់ទុកនូវក្រហូងដែលមានជម្រៅ ៦ម៉ែត្រ។

ខ្សែរថភ្លើងក្រោមដីដែលកំពុងសាងសង់នេះមានចម្ងាយ ២៣គីឡូម៉ែត្រ ឆ្លងកាត់ក្រុងភាគខាងជើងនៃទីក្រុងក្វាងចូវ។

កាសែត South China Morning Post បានលើកឡើងថាការពង្រីកបណ្តាញផ្លូវក្រោមដីយ៉ាងលឿននៅក្នុងប្រទេសចិនបានធ្វើឲ្យមានការបាក់ស្រុតជាច្រើន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]