ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ថ្មីមួយទៀត នឹងមានវត្តមានក្នុងខេត្តពោធិ៍សាត់

គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER»   គ្រោងនឹងសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ ហិកតា នៅស្រុកក្រគរ ( វាលសម្តេចយស ) ខេត្តពោធិ៍សាត់ ។

ដែលមានតម្លៃខ្ទង់លានដុល្លារ កិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅសាលវីដេអូ Conference សាលាខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់។

ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរមរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជាផងដែរ។

សូមរម្លឹកថា ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពគាំទ្រ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ។

បច្ចុប្បន្នរដ្ឋបាលខេត្ត ក្រុមការងារអនុវត្តគម្រោងនេះ បានចាប់ផ្តើមប្រតិបត្តិការបណ្តើរៗហើយ ដោយបានចាប់ផ្តើមឈូសឆាយ និងចាក់ដីបានមួយផ្នែកហើយ។

គេមើលឃើញថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា​ ហាក់ដូចជាកំពុងរូតរះក្នុងការស្ថាបនា និងបង្ហើយគម្រោងកីឡដ្ឋានខ្នាតធំជាច្រើន មានគម្រោងកីឡដ្ឋាន ៥ កន្លែងហើយ រូមមាន៖ ពហុកីដ្ឋានជាតិមរតកតេជោ នៅខណ្ឌប្ញស្សីកែវ គម្រោងអាងហែលទឹកកីឡដ្ឋានស្រុកកោះធំ កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ អាងហែលទឹកខ្នាតអន្តរជាតិបាត់ដំបង និងពេលនេះពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅខេត្តពោធិ៍សាត់មួយទៀត សម្រាប់កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ ២០២៣ នេះ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-រវ៉ាន់ដា នឹងបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមគ្នាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

កម្ពុជា-រវ៉ាន់ដា នឹងបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមគ្នាមួយ […]

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]

កម្ពុជា-ចិន បើកកិច្ចសន្ទនារួមគ្នា ពង្រីកវិសាលភាពវិនិយោគ និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត

កិច្ចសន្ទនាពិសេសរួមគ្នា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ […]

ក្រសួងដែនដី និង Build4People ពិភាក្សាលើ Toolbox ទាំង៦ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងផាសុកភាព

កិច្ចប្រជុំទាញការចាប់អារម្មណ៍លើការផ្លាស់ប្តូរទស្សនទានពី […]