ព័ត៌មានក្នុងស្រុក
តម្លៃដីធ្លីនៅភ្នំពេញក្នុងឆ្នាំ ២០១៨ ព្យាករណ៍ថានឹងធ្លាក់ចុះ
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Key Estate Co. Ltd តម្លៃដីនៅភ្នំពេញទំនងជានឹងធ្លាក់ចុះពី២ ទៅ ៥ភាគរយ ដោយសារតែកត្តាសេដ្ឋកិច្ចនិងនយោបាយ។ លោក សន សៀប ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Key Estate Co. , Ltd. និងជាអ្នកវិភាគអចលនទ្រព្យម្នាក់នៅកម្ពុជាបានមានប្រសាសន៍ថា៖ “ជាទូទៅក្នុងអំឡុងពេលជិតបោះឆ្នោតអ្នកវិនិយោគមិនទាន់ចង់បណ្ដាក់ទុន ឬធ្វើអ្វីច្រើនទេ។ ពួកគេចង់រង់ចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសិន...
អានបន្ថែម១០ ឆ្នាំទៀតសក្តានុពលទីផ្សារអចលទ្រព្យនឹងឆ្ពោះទៅខេត្តកំពត និងកែប
បើតាមការប៉ាន់ប្រមានរបស់អ្នកជំនាញទីផ្សារអចលទ្រព្យ បានអោយដឹងថានៅថ្ងៃអនាគតប្រហែលជា១០ឆ្នាំខាងមុខ ខេត្តកំពត និងកែប នឹងមានសក្ដានុពលខ្លាំងក្នុងទីផ្សារអចលនទ្រព្យកម្ពុជា បន្ទាប់ពីទីតាំងសំខាន់ៗទាំងបីនាពេលបច្ចុប្បន្ន រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ខេត្តទាំងពីរអាចនឹងទាក់ទាញអ្នកអភិវឌ្ឍន៍ និងអ្នកបណ្ដាក់ទុនបានច្រើន ដោយសារតែដីនៅទីនោះនៅមានតម្លៃសមរម្យ រួមផ្សំជាមួយនឹងទីតាំងល្អក្បែរឆ្នេរសមុទ្រ...
អានបន្ថែមតើកម្ពុជាអាចនឹងជួបហានិភ័យពពុះអចលនទ្រព្យ (Property Bubble) ឬទេ?
ដោយដីមានការឡើងថ្លៃក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ ឈ្មួញមួយចំនួនធំបារម្ភអំពីគ្រោះហានិភ័យនានាដែលអាចនឹងកើតមាន។ តើវាជាបញ្ហាកំរិតណា? តើយើងត្រូវមានវិធានការដូចម្ដេចដើម្បីអាចជៀសបានពីបញ្ហាមួយនេះ? ប្រទេសកម្ពុជាកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាទីផ្សារអភិវឌ្ឍន៍ ដែលបណ្ដាលមកពីកំណើនឡើងខ្លាំងនៃតម្លៃដីធ្លីនិងការសាងសង់។ ប៉ុន្តែបញ្ហាមួយនេះអាចស្ថិតក្រោមការ គ្រប់គ្រងរបស់យើងបាន បើយើងយល់អំពីមូលហេតុនៃបញ្ហា និងដឹងពីវិធីទប់ស្ក...
អានបន្ថែមតើអ្នកគួរដាក់ប្រាក់បញ្ញើនៅធនាគារ ឬ វិនិយោគលើអចលនទ្រព្យ?
ការសម្រេចចិត្តថាតើត្រូវវិនិយោគលើទិន្នផលអចលនទ្រព្យ ឬ ដាក់ប្រាក់បញ្ញើនៅធនាគារ គឺជារឿងដែលពិបាកក្នុងការសម្រចចិត្តសម្រាប់វិនិយោគិនភាគច្រើន។ ប៉ុន្តែវាមិនមែនជាការលំបាកទេប្រសិនបើអ្នកយល់និងចេះវិភាគ។ ជាទូទៅទិន្នផលជាមធ្យមនៃការវិនិយោគការិយាល័យនិងខុនដូនៅរាជធានីភ្នំពេញមានប្រមាណជា ៤ ភាគរយទៅ ៨ ភាគរយ។ ចំណែកឯអត្រាការប្រាក់ពីបញ្ញើធនាគារបានប្រហែលជា ៥ ភាគរយ។ ដូច្នេះតើអ្នកគួរតែជ្រើសរើសមួយណា? បើយោងតាមលោកNguonCh...
អានបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យគ្រោងនឹងបើកដំណើរការក្នុងឆ្នាំនេះ
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) កំពុងជំរុញវិនិយោគិនអោយវិនិយោគលើមជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យដែលជាសាលាបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតក្នុងវិស័យសំណង់និងអចលនទ្រព្យ ។ លោកបណ្ឌិតគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានបង្ហាញពីផែនការនិងប្តេជ្ញាចិត្តក្នុងការបើកមជ្ឈមណ្ឌលនេះអោយបានក្នុងឆ្នាំនេះ។ យោងតាមលោក...
អានបន្ថែម៥ ទៅ១០ ឆ្នាំទៀត សក្តានុពលអចលទ្រព្យភ្នំពេញនឹងបែរទៅទិសខាងកើត
សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថានឹងមានការពង្រីកទៅភាគខាងកើតនៃរាជធានីក្នុងរយៈពេល 5 ទៅ 10 ឆ្នាំខាងមុខនេះ បើតាមការលើកឡើងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ។ នៅក្នុងកិច្ចពិភាក្សាសំណេះសំណាលដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសកម្ពុជា នាថ្ងៃទី 1 ខែកុម្ភៈ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យបានជួបជុំគ្នានៅភោជនីយដ្ឋាន Topaz ដើម្បីពិភាក្សាលើប្រធានបទ "និន្នាការទីផ្សារអចលនទ្រព្យនៅរាជធ...
អានបន្ថែមក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ប្រកាសកែសម្រួលគោលការបង់រំលស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ
កាលពីថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក បានប្រកាសពីការកែសម្រួលគោលការបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយរបស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួន ដោយពន្យាររយៈពេលទូទាត់រហូតដល់ទៅ 24 ខែដើម្បីឆ្លើយតបទៅនឹងសំណើរបស់អតិថិជន ។ លំនៅដ្ឋានតម្លៃសមរម្យគឺជាគម្រោងដែលសាងសង់ដោយ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក ក្នុងគោលបំណងជួយប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបឱ្យទិញផ្ទះតម្លៃសមរម្យ។ គម្រោងទាំងមូលមានផ្ទះចំនួន 2457 ខ្...
អានបន្ថែមការរចនាប្លង់កន្លែងសម្រាប់ការធ្វើដំណើរឆ្លងកាត់នៅទីក្រុងសេអ៊ូលឈ្នះពានរង្វាន់
ក្រុមហ៊ុនបារំាង Dominique Perrault Architecture បានឈ្នះការប្រកួតប្រជែងអន្តរជាតិក្នុងការរចនាប្លង់កន្លែងដឹកជញ្ជូន និងមជ្ឈមណ្ឌលទិញទំនិញដែលមានតម្លៃ ១.២ប៊ីលានដុល្លារនៅសង្កាត់ Gangnam ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះនៅទីប្រជុំជនទីក្រុងសេអ៊ូលនេះ នឹងមានស្ថានីយរថភ្លើង ហាងលក់ទំនិញ វិចិត្រសាល មជ្ឈមណ្ឌលសិក្សាធិការ និងសួនឧទ្យាន ហើយនៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយជាកន្លែងក្រោមដីដ៏ធំបំផុតក្ន...
អានបន្ថែមទីផ្សារម៉ាឡេស៊ីបន្តធ្លាក់ចុះ
បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការធ្លាក់ចុះនៃតម្លៃរហូត អចលនទ្រព្យនៅម៉ាឡេស៊ីនឹងបន្តឈានទៅដល់កម្រិតទាបបំផុតមុននឹងមានស្ថិរភាពនៅចុងក្រោយ។ យោងតាមរបាយការណ៍ PropertyGuru Outlook Report ឆ្នាំ២០១៨ ដែលចេញផ្សាយកាលពីខែវិច្ឆិកា លក្ខណៈទីផ្សារម៉ាឡេស៊ីនៅឆ្នាំ២០១៨ បន្តមានលក្ខណៈមិនច្បាស់លាស់ដោយសារបញ្ហាប្រឈមជុំវិញមួយចំនួន។ តម្លៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗដូចជា ទីក្រុងគួឡាឡាំពួ ទីក្រុងSelangor និងទីក្រុងប...
អានបន្ថែមគម្រោងលំនៅឋានលំដាប់ខ្ពស់តម្លៃ ៧០០លានដុល្លារចាប់ផ្តើម
គម្រោងលំនៅឋានប្រណិតថ្មី បុរីR&F នឹងលេចឡើងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញជិតមហាវិថី ហ៊ុន សែន ក្នុងសង្កាត់ចាក់អង្រេ ខណ្ឌមានជ័យ បន្ទាប់ពីគម្រោងដែលមានទឹកប្រាក់ ៧០០លានដុល្លារនេះចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែធ្នូ។ គម្រោងលំនៅឋានប្រណិតដែលចាប់ផ្តើមថ្មីនិងអភិវឌ្ឍន៍ដោយក្រុមហ៊ុន R&F Properties Cambodia មានមូលដ្ឋាននៅប្រទេសចិននេះ មានសេវាបដិសណ្ឋារកិច្ចជាច្រើនរួមមាន ក្លឹបកីឡា អគារពាណិជ្ជកម្ម ផ្សារទំនើ...
អានបន្ថែម