ភ្នាក់ងារអចលនទ្រព្យថ្មីៗបង្ហាញពីវិសាលភាពនៃកំណើនអចលនទ្រព្យ

ដោយសារតែកំណើនដែលប្រកបដោយថាមវ័ន្ត និងចីរភាព ធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាឥឡូវនេះឈរជើងយ៉ាងរឹងមាំនៅក្នុងដែនទីផ្សារអន្តរជាតិ ហើយទាក់ទាញអ្នកវិនិយោគ និងភ្នាក់ងារអចលនទ្រព្យអន្តរជាតិជាច្រើនមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះក៏មានមកពីតៃវ៉ាន់ផងដែរ។

ក្រុមហ៊ុន Century 21 Regent Realty គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យនៅតៃវ៉ាន់ដែលបានបើកប្រតិបត្តិជាលើកដំបូងនៅកម្ពុជា ដែលក្រុមហ៊ុននេះបានចូលមកក្នុងប្រទេសកម្ពុជានៅចុងខែធ្នូ​ ឆ្នាំមុន ក្រោមឆ័ត្ររបស់ក្រុមហ៊ុន Century 21 ។

សាខារបស់ក្រុមហ៊ុននេះនៅកម្ពុជា ត្រូវបានគ្រប់គ្រងនិងដំណើរការដោយក្រុមហ៊ុន Century 21 របស់តៃវ៉ាន់ដែលជាក្រុមហ៊ុនមួយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងអាជីវកម្មអចលនទ្រព្យនៅតៃវ៉ាន់។

លោក ម៉ាត់ យី នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Regent Realty បានលើកឡើងថា ដោយមើលឃើញលំហូរនៃការវិនិយោគយ៉ាងច្រើនពីតៃវ៉ាន់មកកាន់ប្រទេសកម្ពុជា ព្រោះទីផ្សារអចលនទ្រព្យនៅតៃវ៉ាន់មានភាពនៅទ្រឹង បានជំរុញឲ្យលោកមកកាន់ប្រទេសកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារសម្រាប់តៃវ៉ាន។

លោកបានលើកឡើងថា យើងក៏ព្យាករណ៍ឃើញនិន្នាការនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ ដែលនឹងបម្រើអតិថិជនតៃវ៉ាន់នៅក្នុងពេលអនាគតផងដែរ ហើយសហគមន៍សេដ្ឋកិច្ចអាស៊ានខាងមុខនឹងផ្តល់ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ព្រមទាំងឱកាសដើម្បីបង្កើនប្រាក់ចំណេញអាជីវកម្មផងដែរ។

លោក ម៉ាត់ យី បានរំឭកថាវិនិយោគិនអន្តរជាតិ ដែលកំពុងគ្រប់គ្រងអាជីវកម្មនៅបរទេស ជាញឹកញាប់អាចជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយអ្នកវិនិយោគត្រូវយល់ពីបរិបទនយោបាយ វប្បធម៌ និងបរិស្ថាននៅក្នុងតំបន់។ នេះជាមូលហេតុចម្បងដែលលោកពឹងផ្អែកទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Century 21 ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនឈ្មួញកណ្តាលក្នុងវិស័យអចលនទ្រព្យល្បីល្បាញទូទាំងពិភពលោកដើម្បីជួយឲ្យជំនួញក្នុងវិស័យនេះរីកចំរើនខ្លាំងនៅក្នុងប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]