ភ្នំពេញមានស្ថាននីយ៍ទឹកស្អាត៥ តម្លៃជាង $២៤៧លាន អាចផលិតទឹកបានជាង ១លានម.គ៣/ថ្ងៃ  

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១ ១០០ ០០០ ម៉ែត្រគូប/ថ្ងៃ និងប្រវែង​បណ្តាញ​ទឹក​ស្អាត​សរុប (បណ្ដាញមេនាំទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាត) ប្រវែង ៥១៨៩ គ.ម តាមរយៈគម្រោង​ផ្គត់ផ្គង់​ទឹកស្អាតចំនួន ៥ មានតម្លៃជាង ២៤៧លានដុល្លារអាមេរិក ក្រោយសាងសង់រួចរាល់។

បើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ ចុះថ្ងៃទី០៤ ខែ​វិច្ឆិកា បានឱ្យដឹងថា គម្រោងទាំង ៥នេះ រួមមាន៖

១_ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី១ សមត្ថភាព ១៩៥ ០០០ ម៉ែត្រគូប/ថ្ងៃ និងបណ្តាញ ទឹកស្អាត សរុបប្រវែង ៧៥០ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣។

២_ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី២ សមត្ថភាព ១៩៥ ០០០ ម៉ែត្រគូប/ថ្ងៃ និងបណ្តាញ ទឹកស្អាត សរុបប្រវែង ១៨៨ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងទាំងពីរជំហាននេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជា​សហ​ហិរញ្ញ​​ប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វ​យ័ត​ក្រុង​ភ្នំពេញ។ (អានបន្ថែម)

៣_ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ សមត្ថភាព ៣០ ០០០ ម៉ែត្រគូប/ថ្ងៃ ដែលគ្រោង នឹង​បញ្ចប់​ការ​សាង​សង់ក្នុ​ងខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ ប្រើប្រាស់ថវិកាសរុបប្រមាណជា ៣២លានដុល្លារ​អាមេ​រិ​ក​ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

៤_ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក ពី ១៥០ ០០០ ម៉ែត្រគូប/ថ្ងៃ ទៅ ១៩៥​០០​០ ម៉ែត្រគូប/ថ្ងៃ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៦។ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ត​ល់​ជំនួយ​​ឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ភូមិ​ព្រែកនេះ ​ដល់​កម្ពុជា។ (អានបន្ថែម)

៥_ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំ សមត្ថភាព ៥.០០០ ម៉ែត្រគូប/ថ្ងៃ និងបណ្ដាញទឹកស្អាត​សរុប​ប្រវែង​ ១២ គ.ម។ គម្រោងសាងសង់នេះ បានចាប់ផ្តើមសាងសង់តាំងពីខែសីហា ឆ្នាំ២០២២ ដែលគ្រោង​នឹងបញ្ចប់ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាជំនួយពីរដ្ឋាភិបាលជប៉ុនចំនួន ១ ៤៩៤ ៦២៤ ដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញចំនួន ៩៣១ ៩០០ដុល្លារអាមេរិក។ (អានបន្ថែម)

គម្រោងទាំង ៥ឆ្នាំ អាចនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថភាព និរន្តភាព និងតម្លៃសមរម្យ ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សរុបប្រមាណជាង ៦១០ ៨០០គ្រួសារ។

ទន្ទឹមនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើការ សិក្សា​គម្រោង​ផ្គត់​​ផ្គ​ង់ទឹកស្អាតបាក់ខែង ជំហានទី៣, គម្រោងផ្គត់ផ្គង់ទឹកស្អាតនិរោធន៍ ជំហានទី៣, គម្រោង ផ្គត់ផ្គង់ទឹកស្អាត​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងគម្រោងផ្គត់ផ្គង់ទឹកស្អាតខ្សាច់កណ្តាលទៀតផងដែរ។

បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៧៤៦,០០០ ម៉ែត្រគូប/ថ្ងៃ នៅ​ពេល​​ដែលសមត្ថភាពរបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំង ៤ទីតាំង មានត្រឹ​ម​​តែ ៦៣០,០០០ម៉ែត្រគូប/ថ្ងៃ ប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]