មនុស្សជាង ២ ម៉ឺននាក់បានចូលរួម ពិព័រណ៍ Aluminium China 2018

ពិព័រណ៍ឧស្សាហកម្មអាលុយមីញ៉ូមប្រចាំឆ្នាំ២០១៨របស់ប្រទេសចិន «ALUMINIUM CHINA 2018 and Lightweight Asia 2018»ត្រូវបានបញ្ចប់ដោយមានការចូលរួមពីសំណាក់អ្នកជំនួញ និងភ្ញៀវដទៃទៀតចំនួនប្រមាណជា ២៤៧៨៩ នាក់មកពីបណ្តាប្រទេសជាង ៧០ប្រទេសទូទាំងពិភពលោក។

ព្រឹត្តការណ៍ពិព័រណ៍ដ៏ធំមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិស៊ាងហៃឬShanghai New International Exhibition Centre (SNIEC)ស្ថិតក្នុងទីក្រុងស៊ាងហៃប្រទេសចិន។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ខ្នាតធំខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនReed Exhibitions Greater China ដែលជាក្រុមហ៊ុនទទួលរៀបចំពិព័រណ៍និងកម្មវិធីផ្សេងៗនៅក្នុងប្រទេសចិន។

ជាការកត់សម្គាល់ ពិព័រណ៍ខាងលើ គឺបាននាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។

ដោយមានការគាំទ្រយ៉ាងខ្លាំងក្រុមហ៊ុន Reed Exhibitions Greater Chinaនឹងរៀបចំ Aluminium China 2019 and Lightweight Asia 2019នៅឆ្នាំក្រោយចាប់ពីថ្ងៃទី១០ខែកក្កដាដល់ថ្ងៃទី១២ខែកក្កដានៅឯមជ្ឈមណ្ឌលសន្និបាតអន្ដរជាតិសៀងហៃ (SNIEC)ដដែល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]