ម៉ាឡេស៊ី និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងផ្លូវរថភ្លើងដ៏ធំ

ប្រទេសម៉ាឡេស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក ដើម្បីបើកផ្លូវឲ្យចិនផ្តល់ហិរញ្ញប្បទាន និងសាងសង់ផ្លូវរថភ្លើងសមុទ្រខាងកើត (ECRL) ដែលកាត់តាមរដ្ឋម៉ាឡេស៊ីចំនួន ៤ ។

ការចុះហត្ថលេខានេះបានប្រព្រឹត្តិទៅក្នុងកំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេសចិន របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីបរ៉ាហ្សាក់។ កិច្ចព្រមព្រៀងដែលមានតម្លៃ ១៣.១ ប៊ីលានដុល្លារអាមេរិច នឹងសម្រេចបានផ្លូវដែកប្រវែង ៦០០ គ.ម ដើម្បីភ្ជាប់រដ្ឋ Klang Valley, រដ្ឋ Kuantan រដ្ឋ Kuala Terengganu រដ្ឋកូតា និងរដ្ឋ Tumpat។

ចិននឹងទទួលអនុវត្តទាំងអស់នូវការសាងសង់ ការរចនាម៉ូត លទ្ធកម្មឧបករណ៍ និងបរិក្ខារ ព្រមទាំងការផ្តល់ជួននូវមធ្យោបាយ តាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុនទំនាក់ទំនងសំណង់គ្រប់គ្រងដោយចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]