រដ្ឋមន្ត្រីស្វែងមូលនិធិសម្រាប់ប្រព័ន្ធដឹកជញ្ជូនចេញចូលស្វ័យប្រវត្តិ (AGT) នៅក្នុងរា�

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសនៅក្នុងខែកញ្ញាថា លោកកំពុងស្វែងរកការគាំទ្រផ្នែកថវិកាក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនចេញចូលស្វ័យប្រវត្តិ (AGT) នៅក្នុងរាជធានីភ្នំពេញ។

ផែនការរបស់លោករដ្ឋមន្ត្រីដែលត្រូវបានគេស្គាល់ជាទូទៅថា “Sky Train” ធ្វើឡើងបន្ទាប់ពីការបញ្ចប់ការសិក្សារយៈពេលមួយឆ្នាំអំពីលទ្ធភាពសាងសង់ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលសម្លឹងរកវិធីល្អបំផុតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ទីក្រុងភ្នំពេញ។

ប្រព័ន្ធដឹកជញ្ជូនដំបូងនេះទំនងជាធ្វើការតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅនឹងទីប្រជុំជននៃរាជធានី។

បើទោះបីជាមិនទាន់មានផែនការផ្តល់មូលនិធិច្បាស់លាស់ណាមួយត្រូវបានប្រកាសក៏ដោយ លោករដ្ឋមន្ត្រីបានថ្លែងថា លោកសង្ឃឹមថានឹងមានប្រព័ន្ធដឹកជញ្ជូននេះប្រើប្រាស់នៅក្នុងពេលវេលាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាស៊ី (Asian Games) ឆ្នាំ ២០២៣ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]