វិធីដោះស្រាយបញ្ហាទឹកជន់ក្រុងដោយប្រើប្រព័ន្ធ AI និងបច្ចេកវិទ្យាឌីជីផល

ការសិក្សាថ្មីបានបង្ហាញថាការអនុវត្តគំនិត “ទីក្រុងអេប៉ុង” ឬ Sponge City គឺជាដំណោះស្រាយដ៏សំខាន់សម្រាប់ទីក្រុងនានាជុំវិញពិភពលោកដែលកំពុងទទួលបានការគំរាមកំហែងយ៉ាងគំហុកពីបញ្ហាទឹកជំនន់។

តើ “ទីក្រុងអេប៉ុង” ជាអ្វី? ជួយដំណោះស្រាយបញ្ហាទឹកជន់ក្រុងបានដូចម្ដេច? ហើយទីក្រុងភ្នំពេញដែលក៏កំពុងជូបបញ្ហានេះដែរគួរតែអនុវត្តផែនការ “ទីក្រុងអេប៉ុង” ឬយ៉ាងណា?

យោងតាមការសិក្សាដែលសហការនិពន្ធដោយ Infrastructure Policy Advancement think tank ដែលជាផ្នែកមួយនៃ Bentley Systems និង Aqua Consultants ការបង្កើតទីក្រុងអេប៉ុងអាចកាត់បន្ថយហានិភ័យនៃការជន់លិចទឹកលើផ្ទៃដីសម្រាប់អចលនទ្រព្យចំនួន 4.6 លាន ទីតាំង នៅចក្រភពអង់គ្លេស ហើយគំនិតដូចគ្នានេះក៏អាចអនុវត្តចំពោះតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។

លោក Mark Coates អនុប្រធានផ្នែកជំរុញគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅ Bentley Systems បាននិយាយថា ទីក្រុងអេប៉ុង គឺជាតំបន់ទីក្រុងដែលត្រូវបានរចនាឡើងដោយមានសមត្ថភាព “ស្រូប និងស្ដុកទឹកទីតាំងដែលមានសុវត្ថិភាព បន្ទាប់មកបង្ហូរទឹកនោះចេញបានទាន់ពេលវេលា” ។

គំនិតទីក្រុងអេប៉ុង គឺលើសពីការសាងសង់ប្រព័ន្ធរំដោះទឹកធម្មតា តែគឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារ ២ ពោលគឺមិនត្រឹមតែប្រើជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់មុខងារចំបងទេ តែវាក៏មានសមត្ថភាពស្រូបទឹកបានផងដែរ។ ឧទាហរណ៍ ការសាងសងផ្លូវ មុខងារចំបងគឺដើម្បីធ្វើចរាចរណ៍ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មី ផ្លូវនោះក៏អាចស្រូបទឹកភ្លៀង ឬទឹកជន់បានផងដែរ។លើសពីនេះ ការបង្កើតផ្ទៃបៃតង ដូចជាការបង្កើតបឹង ស្ទឹង និងសួនកណ្ដាលក្រុងឱ្យបានច្រើន ក៏ជាផ្នែកមួយនៃទីក្រុងអេប៉ុងផងដែរ។

លោក Mark Coates  បញ្ជាក់ទៀតថា លើសពីការមានប្រព័ន្ធរំដោះទឹកស្ដង់ដារ ការប្រើ ឧបករណ៍ឌីជីថលដើម្បីគ្រប់គ្រងទឹកជំនន់ ក៏ជាផ្នែកមួយនៃការបង្កើតទីក្រុងអេប៉ុងដែរ។

កម្មវិធីរបស់ Bentley ដូចជា CAD Modeling and Visualization, Digital Twins, និង Hydraulics tools ដូចជា OpenFlows FLOOD, OpenFlows Water, OpenFlows Sewer និង OpenFlows Storm សុទ្ធសឹងតែជាដំណោះស្រាយដែលអាចយកទៅច្របាច់បញ្ចូលក្នុងផែនការគ្រប់គ្រងទឹកជំនន់បាន។

ឧទាហរណ៍ OpenFlows FLOOD គឺជាកម្មវិធីដែលមានសមត្ថភាពវិភាគ និងកាត់បន្ថយហានិភ័យទឹកជំនន់ទាំងនៅក្នុងក្រុង តំបនជាប់ទន្លេ និងតំបន់ឆ្នេរ។ កម្មវិធីនេះដំណើរការដោយប្រើប្រាស់ទិន្នន័យភូមិសាស្រ្ត និងធារាសាស្ត្រមានស្រាប់ដែលយើងបានបញ្ចូល ក៏ដូចជាទិន្នន័យពី Open Data និង AI ដើម្បីវិភាគនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ថាអាចទប់ទល់នឹងជំនន់បានកម្រិតណា។

កម្មវិធីនេះ នឹងបង្កើតជាឧទាហរណ៍នៃស្ថានភាពដែលមានព្យុះ ឬភ្លៀងខ្លាំង ហើយបង្ហាញថាទឹកនឹងជន់លិចដោយរបៀបណា ហើយការបង្ហាញគឺរស់រវើកដូចពិត។ បន្ទាប់មកកម្មវិធីនេះ នឹងសិក្សាពីកម្រិតទឹកភ្លៀង កម្រិតការជ្រាបចូលដី និងលំហូរទឹក។ វាក៏នឹងបង្ហាញថា តំបន់ណាខ្លះនឹងមានបញ្ហាជន់ធ្ងន់ធ្ងរ ហើយត្រូវដោះស្រាយដូចម្ដេច។

ដោយសារតែវាអាចបង្កើតស្ថានភាពឧទាហរណ៍ដូច្នេះ រដ្ឋាភិបាលគឺអាចដោះស្រាយបញ្ហា ឬបញ្ចៀសបញ្ហាបានមុនពេលដែលទឹកជំនន់កើតឡើងជាក់ស្ដែង។

លើសពីនេះ បើប្រើរួមជាមួយនឹង ContextCapture វានឹងជួយផ្ដល់ជាដំណោះស្រាយថាត្រូវ រំដោះទឹកបែបណា គួរសាងសង់អ្វីបន្ថែម ឬត្រូវបន្ថែមផ្ទៃបៃតងចំនួនប៉ុន្មាន ដើម្បីបង្ការកុំឱ្យមានទឹកជំនន់។

លោក Mark Coates  បានបន្ថែមថា លើសពីគំនិតទីក្រុងអេប៉ុង ជាក់ស្ដែងដំណោះស្រាយចំពោះទឹកជំនន់ គឺទាមទារឱ្យមានការចូលរួមពីរដ្ឋាភិបាល ដូចជាការការបទប្បញ្ញត្តិតឹងរ៉ឹងលើការសាងសង់ និងការគ្រប់គ្រងប្រព័ន្ធលូ ការលើកទឹកចិត្តដល់ការធ្វើផែនការប្រព័ន្ធរំដោះខ្នាតធំ និងសំខាន់ជាងគេគឺការបែងចែកថវិកាឱ្យកាន់តែច្រើនសម្រាប់ការគ្រប់គ្រងទឹកជំនន់។

ជាសរុប ការប្រើបច្ចេកវិទ្យាទីក្រុងអេប៉ុង និងកម្មវិធីឌីជីថលដូចដែលបានរៀបរាប់ខាងលើ គួរតែត្រូវបានអនុវត្ត ពិសេសសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលវានឹងជួយបង្ការបញ្ហាទឹកជន់ក្នុងទីក្រុងបាន ពិសេសទីក្រុងភ្នំពេញដែលកំពុងជួបនឹងបញ្ហានេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បញ្ហាចន្លោះប្រហោងទិន្នន័យគឺឧបសគ្គធំក្នុងគម្រោងសំណង់! តើ Bentley ជួយដូចម្ដេច?

បច្ចុប្បន្នអ្នកជំនាញក្នុងវិស័យសំណង់កំពុងងាកទៅប្រើប្រាស់ […]

Bentley បង្ហាញពីជោគជ័យហិរញ្ញវត្ថុក្នុងត្រីមាសទី២ ខណៈបន្ដផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២

ក្រុមហ៊ុន Bentley Systems ដែលជាអ្នកដឹកនាំលំដាប់ពិភពលោកក […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

អ្នកជំនាញ៖ វិស័យសំណង់កំពុងប្រឈមនឹងកង្វះការវិនិយោគប្រមាណ ១២ ទ្រីលានអឺរ៉ូ

អ្នកវិភាគឧស្សាហកម្មពីក្រុមហ៊ុន Verdantix បានរាយការណ៍ថា […]

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]

អ្នកជំនាញ៖ ដើម្បីប្រើ AI ឱ្យជោគជ័យក្នុងវិស័យសំណង់ ត្រូវធ្វើរឿងមួយនេះ!

មេដឹកនាំក្នុងឧស្សាហកម្មបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស […]