វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន

ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។

របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។

ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]