វៀតណាមបើកដំណើរការផ្លូវរថភ្លើងអាកាសដើរដោយអគ្គិសនីដែលធំជាងគេក្នុងពិភពលោក

ផ្លូវរថភ្លើងអាកាសដើរដោយអគ្គិសនីដែលធំជាងគេក្នុងពិភពលោក ត្រូវបានបញ្ចប់ការសាងសង់នៅ Ha Long Bay វៀតណាមខាងជើង។

ផ្លូវរថភ្លើងនេះត្រូវបានសាងសង់ដោយវិស្វករអូស្ត្រាលី Doppelmayr/Garaventa ដែលមានប្រវែង ២.១៦៥ ម៉ែត្រ និងព្យួរដោយបង្គោលសសរបេតុងពីរ ដែលក្នុងនោះបង្គោលដែលធំជាងគេមានកម្ពស់ជិត ១៩០ ម៉ែត្រ។ បន្ទប់រថភ្លើងដែលមានពីរខ្សែ ក៏ធំជាងគេក្នុងចំណោមរថភ្លើងដែលធ្លាប់សាងសង់ ដោយអាចផ្ទុកអ្នកដំណើរ ២៣០នាក់ក្នុងមួយខ្សែ។

ការសាងសង់នេះផ្តល់ហិរញ្ញវត្ថុដោយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនឈ្មោះ Sun Group Corporation ហើយចំណាយប្រហែលមួយឆ្នាំកន្លះដើម្បីសាងសង់។ រថភ្លើងនេះត្រូវបានរំពឹងថា នឹងប្រើប្រាស់ដោយភ្ញៀវទេសចរណ៍ ៧លាននាក់ក្នុងមួយឆ្នាំ ដែលមកទស្សនាទីតាំងបេតិកភណ្ឌអង្គការ UNESCO ដែលមានបណ្តុំកោះ ១.៦០០ កោះនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

កម្ពុជា-រវ៉ាន់ដា ចុះ MoU រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣

កម្ពុជា-រវ៉ាន់ដា បានសម្រេចឯកភាពពង្រឹង និងពង្រីកកិច្ចសហប […]

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]