វៀតណាមលុបចោលរោងចក្រចម្រាញ់ប្រេង ២ ម៉ឺនលានដុល្លារ

មន្រ្តីរដ្ឋាភិបាលវៀតណាម នៅក្នុងខេត្ត Binh Dinh បានលុបចោល ផែនការសម្រាប់ រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈ បន្ទាប់ពីអ្នកគ្រប់គ្រងកិច្ចសន្យាបានពន្យារពេល ៤ឆ្នាំ ។

ក្រុមហ៊ុន PTT របស់រដ្ឋថៃ ដែលសហការ ជាមួយក្រុមហ៊ុន Aramco របស់អារ៉ាប៊ីសាអូឌីត បានដាក់ពេលវេលាកំណត់ ក្នុងការកសាងគម្រោង Victory Nhon Hoi ក្រោយពេលដែលវាបាន ស្នើជាលើកដំបូងនៅឆ្នាំ ២០១២។ រោងចក្រដែល មានសមត្ថភាព ផលិតប្រេង ៤០ម៉ឺនធុង ក្នុងមួយថ្ងៃ បានផ្តល់ទិន្នផល ក្នុងមួយឆ្នាំ ៥លានតោន នៃផលិតផលចម្រាញ់។

ទោះបីជា យ៉ាងណាក៏ដោយ ក្រោយពេលដែលក្រុមហ៊ុន PTT បានប្រកាសថា ភាពមិន ច្បាស់លាស់ក្នុងទីផ្សារ ប្រេងពិភពលោកមានការពន្យារពេល យូរ គម្រោងនេះត្រូវបានបោះបង់ចោល។ លោក Nguyen Ngoc Toan អនុប្រធានតំបន់ សេដ្ឋកិច្ច Nhon Hoi របស់ខេត្ត Binh Dinh បានប្រាប់ភ្នាក់ងារ ព័ត៌មាន Reuters ថា “គម្រោងនេះត្រូវការពេលវេលា ច្រើនពេកដែលយើងមិនអាចអនុវត្តបាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

កម្ពុជា-រវ៉ាន់ដា ចុះ MoU រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣

កម្ពុជា-រវ៉ាន់ដា បានសម្រេចឯកភាពពង្រឹង និងពង្រីកកិច្ចសហប […]

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]