សង្កាត់ពាណិជ្ជកម្មថ្មីត្រូវបានគ្រោងឡើងសម្រាប់រាជធានី

បើយោងតាមការបំពេញឯកសារមួយទៅកាន់ ASX ដោយក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global Ltd មានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shukaku ត្រូវបានចុះហត្ថលេខាដើម្បីអភិវឌ្ឍន៍អចលនទ្រព្យបិទជិតដំបូងគេនៅលើផ្ទៃដី ១០.០០០ម៉ែត្រការ៉េ​ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងនេះបានបើកផ្លូវសម្រាប់ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មខាងលើ ធ្វើគម្រោងអភិវឌ្ឍដែលមានការប្រើប្រាស់ចម្រុះមួយ រួមមានសណ្ឋាគារមួយ លំនៅដ្ឋាន ហាងលក់រាយ និងអគារការិយាល័យនេះបើយោងតាមការបំពេញសំណុំឯកសារ។

លោក Jeremiah Lee នាយកគ្រប់គ្រងក្រុមហ៊ុន Kingsland បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងថា ប្លង់មេរបស់ក្រុមហ៊ុននឹងបង្ហាញទ្រង់ទ្រាយគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក ដែលយើងរំពឹងថានឹងក្លាយជាទីកន្លែងប្រវត្តិសាស្ត្រសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ និងប្រជាជនកម្ពុជា។ ទោះបីជាមិនទាន់មានការបង្ហាញជាក់លាក់ក៏ដោយ ក៏ប៉ុន្តែមានការរំពឹងថា គម្រោងអភិវឌ្ឍនេះនឹងត្រូវធ្វើឡើងនៅបឹងកក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]