សមាគមអ្នកសាងសង់កម្ពុជាចូលរួមក្នុង Conmart-Expo នៅប្រទេសចិនដើម្បីផ្សព្វផ្សាយឧស្សាហកម្មសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមក្នុងពិព័រណ៍ Conmart-Expo នៅទីក្រុងក្វាងចូវប្រទេសចិន ដើម្បីផ្សព្វផ្សាយឧស្សាហកម្មសំណង់នៅកម្ពុជាដល់ភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មប្រកបដោយសក្តានុពលនានា។

ពិព័រណ៍ Conmart-Expo 2019 ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ០១-០៣ ខែសីហា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្វាងចូវផ្តោតសំខាន់លើពាណិជ្ជកម្មអន្តរជាតិពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការដេញថ្លៃ ជួសជុលនិងថែទាំកែលម្អ ការផលិតគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ទាំងមូល និងអនុវត្តសម្រាប់គ្រឿងម៉ាស៊ីនសំណង់។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា ដែលបានដឹកនាំក្រុមការងារចូលរួមក្នុងពិព័រណ៍នេះ បានមានប្រសាសន៍ថា អ្នកធ្វើពាណិជ្ជកម្មជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា ជាពិសេស អំពីការធ្វើជំនួញនៅកម្ពុជា។

លោកថ្លែងថា៖ «យើងក៏បានផ្សព្វផ្សាយសមាគមនៅក្នុងការតាំងពិព័រណ៍នេះផងដែរ។ ហើយពួកគេ [អ្នកធ្វើពាណិជ្ជកម្ម] ចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកដៃគូចែកចាយនៅក្នុងទីផ្សារកម្ពុជា»។

សមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធនឹងសំណង់ជាង ១៧០ នៅក្នុងប្រទេសកម្ពុជា និងជាអ្នករៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ទៀតនោះ លោក ជីវ ស៊ីវផេង ក៏បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនាពេលអនាគតក៏កំពុងត្រូវបានពិភាក្សាផងដែរ។

ជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជារៀបចំការតាំងពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាដែលបង្ហាញផលិតផលរាប់ពាន់ផលិតផល ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៥-៧ ខែធ្នូឆ្នាំ ២០១៩ ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]